ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តារាចម្រៀង Ariana Grande ប្រកាសចេញអាល់ប៊ុមថ្មីនៅថ្ងៃទី៨ ខែមីនានេះ

កម្សាន្ត៖ តារាចម្រៀងស្រី Ariana Grande បានប្រកាសនៅថ្ងៃទី១៧ ខែមករានេះថា​ នាងគ្រោងនឹងចេញអាល់ប៊៊ុមចម្រៀងថ្មីមួយនៅថ្ងៃទី៨ ខែមីនានេះ ដោយអាល់ប៊ុមនោះមានឈ្មោះថា Eternal Sunshine។ កាលពីថ្ងៃសុក្រសប្តាហ៍មុន Grande ក៏បានចេញបទចម្រៀងមួយបទផងដែរ ដែលជាបទថ្មីក្នុងអាល់ប៊ុមរបស់នាងមានចំណងជើងថា Yes, and?

រឿងរ៉ាវនៃអាល់ប៊ុមចម្រៀងរបស់តារាចម្រៀង Ariana Grande បានផ្ទុះឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ដោយបានញ៉ោះអ្នកគាំទ្ររបស់នាងនៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន។ នេះគឺជា Album ចម្រៀងទី ៧ ហើយរបស់នាង និងជាអាល់ប៊ុមដំបូងបង្អស់រាប់ចាប់ពីឆ្នាំ២០២០។ នាងបានបង្ហោះរូបមួយសន្លឹកនៅក្នុងស្ទូឌីយូចម្រៀង រួមជាមួយ Caption ថា​ "ជួបគ្នាឆ្នាំក្រោយ" (See you next year) ដោយបង្ហើបថានេះគឺជាថ្ងៃបង្ហើយសម្រាប់អាល់ប៊ុម ជាមួយនឹងសារលេងសើចយ៉ាងរីករាយផ្ញើទៅកាន់អ្នកគាំទ្រ។ 

មិនត្រឹមតែប៉ុណ្ណោះ នាងក៏ធ្លាប់បង្ហើបទៅកាន់អ្នកគាំទ្រដែលទទួលការកុម្ម៉ង់នូវក្រេមលាបមាត់ R.E.M. ជាមួយក្រដាសមួយសន្លឹកដែលសរសេរពាក្យថា See you next year ដូចគ្នា។ ការប្រកាសអំពីការមកដល់នៃអាល់ប៊ុមនេះធ្វើឡើងចំពេលដែលកំពុងលេចឮព័ត៌៌មានអំពីការចែកផ្លូវគ្នារបស់ Ariana Grande ជាមួយអ្នកគ្រប់គ្រងចាស់វស្សារបស់នាងគឺលោក Scooter Braun និងងាកទៅចុះហត្ថលេខាជាមួយក្រុមហ៊ុន Good World Management វិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក