ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ខេត្តបន្ទាយមានជ័យបើកវគ្គបណ្តុះបណ្តាលសិទ្ធិ និងច្បាប់ដែលពាក់ព័ន្ធកិច្ចការពារកុមារ ចំណាកស្រុកដោយសុវត្ថិភាព

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទាខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិកុមារ កិច្ចការពារកុមារ និងច្បាប់នានាដែលពាក់ព័ន្ធនឹងកិច្ចការពារកុមារ ចំណាកស្រុកដោយសុវត្ថិភាព និងការជួញដូរមនុស្ស ជូនដល់លោក លោកស្រី មន្ទីរអង្គភាព ស្ថាប័ន ពាក់ព័ន្ធ សមត្ថកិច្ចពាក់ព័ន្ធ ធ្វេីឡេីងនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទាខេត្តបន្ទាយមានជ័យ។

លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារខេត្ត បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យជាខេត្តជាប់ព្រំដែន នៃព្រះរាជាណាចក្រថៃ មានប្រជាពលរដ្ឋជាង ៨០ម៉ឺននាក់ ក្នុងនោះស្រ្តីជាង ៤០ម៉ឺននាក់។ លោកស្រី បន្តថា ស្ត្រីនិងកុមារនៅជួបបញ្ហាប្រឈមមួយចំនួនមានជាអាទិ៍ អំពើហិង្សាលើស្ត្រី និងកុមារ ការរំលោភបំពានផ្លូវភេទ ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការបំពានសារធាតុញៀន និងការធ្វើចំណាកស្រុកដោយភាពប្រថុយប្រថាន បាននឹងកំពុងបន្តកើតមាន។

លោកស្រី សម្បត្តិ សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លេីកឡេីងថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតយន្តការការពារកុមារជាច្រើន ដែលមានរចនាសម្ព័ន្ធពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន និងកំពុងដំណើរការក្នុងតួនាទីភារៈកិច្ចផ្សេងៗពីគ្នា។

លោកស្រី បន្តថា ដើម្បីឱ្យកិច្ចការងារនេះសម្រេចទៅបានលោកស្រី ក៏បានធ្វើការអំពាវនាវ លើកទឹកចិត្តដល់គ្រប់អ្នកពាក់ព័ន្ធ អង្គការដៃគូ បង្កើនការយកចិត្តទុកដាក់ទៅលើស្ត្រីនិងកុមារ ជាពិសេសការចំណាកស្រុកដោយប្រថុយប្រថាន ការគេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សជាពិសេស ដែលទាមទារឱ្យមានការគាំទ្រ និងយកចិត្តទុកដាក់ដើម្បីស្រាវជ្រាវផ្តល់ព័ត៌មានពីករណីដែលកេីតមាន ដើម្បីទប់ស្កាត់នូវឱ្យបានទាន់ពេលវេលា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក