ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាកបាទក្រហមកម្ពុជារៀបចំអាហារសាមគ្គីជូនកុមារីរងគ្រោះនៅអង្គការអាហ្វេស៊ីបកម្ពុជា

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងរៀបចំអាហារសាមគ្គី ជូនយុវនារី និងកុមារីរងគ្រោះ នៃអង្គការអាហ្វេស៊ីបកម្ពុជា និងដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ជាលើកទី២ របស់គណៈប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន ជាមួយកាកបាទក្រហមកម្ពុជា។

អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ បានគូសបញ្ជាក់ពីអត្ថន័យសំខាន់ចំនួន២ ក្នុងការរៀបចំពិធីពិសាអាហារសាមគ្តីនាល្ងាចនេះ គឺជាការនឹករលឹក អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ និងការគិតគូរពីសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះចៅៗក្មួយៗ កុមារី យុវនារីទាំងអស់នៃអង្គការអាហ្វេស៊ីបកម្ពុជា និងជាការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ជាលើកទី២ របស់គណៈប្រតិភូយុវជនទាំង ៤៥រូប របស់កាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន ជាមួយកាកបាទក្រហមកម្ពុជា រយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៤។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា៖ «ការជួបជុំនេះបានបង្ហាញពីក្តីស្រឡាញ់ ផ្តល់នូវស្នាមញញឹម លើកទឹកចិត្ត និងការយកចិត្តទុកដាក់ពីគ្នាទៅវិញទៅមកក្នុងនាមជាបងប្អូន ថ្វីបើយើងរស់នៅប្រទេសផ្សេងគ្នា អាកាសធាតុខុសគ្នា ប៉ុន្តែបេះដូងយើងគឺតែមួយ»។

លោកស្រី សង្ឃឹមជឿជាក់ថា បន្ទាប់កម្មវិធីនេះរួច និងក្នុងរយៈពេលដ៏ខ្លីនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងមានការចងចាំនូវអនុស្សាវរីយ៍ល្អៗ និងនឹករលឹកគ្នាទៅវិញទៅមក។

ស្ថាបនិក និងជាអគ្គនាយិកាអង្គការអាហ្វេស៊ីបកម្ពុជា តំណាងឱ្យយុវនារី-កុមារី និងបុគ្គលិកទាំងអស់នៃអង្គការអាហ្វេស៊ីបកម្ពុជា លោកស្រី ម៉ម សុម៉ាលី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ មាតាមនុស្សធម៌ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបិតាសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេស ចែករំលែកអ្វីដែលជាសម្ពាធផ្លូវចិត្ត ការលើកទឹកចិត្ត ផ្តល់ក្តីសង្ឃឹម ការទំនុកបម្រុងជាបន្តបន្ទាប់ និងអគារស្នាក់នៅដ៏ស្កឹមស្កៃដល់ចៅៗ ឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ក្នុងសង្គមមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ទន្ទឹមនឹងនេះ តំណាងឱ្យកុមារីរងគ្រោះ យុវនារី សុជាតិ វីរិយ៉ា និស្សិតសាកលវិទ្យាល័យ ឆ្នាំទី២ ក៏បានឡើងបង្ហាញពីចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តខិតខំរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ បំពេញតួនាទីជាកូនល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គម ដើម្បីជាការតបស្នងគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានចំពោះ សម្តេចទាំងទ្វេ ផងដែរ។

សូមបញ្ជាក់ថា មុនពេលពិធីពិសាអាហារសាមគ្គីខាងលើនេះ ប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន បានបង្ហាញនូវចង្វាក់រាំ ការសម្តែងវប្បធម៌បែបកូរ៉េ និងរបៀបដុសធ្មេញ ជូនដល់កុមារី-យុវនារី នៃអង្គការអាហ្វេស៊ីប។ ចំណែកឯកុមារី-យុវនារីវិញ ក៏បានបង្ហាញពីរបៀបបត់ផ្កាក្រដាស និងចង្វាក់រាំបែបប្រពៃណីទំនៀមទំលាប់ខ្មែរយើងផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក