ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋសភាកម្ពុជា និងតំណាងUN សហការគ្នាដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ឃួន សុដារី និងតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្ស បានឯកភាព សហការគ្នាដើម្បីលើកកម្ពស់សិទ្ធមនុស្សនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Rouleda El Hage តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្ស ចូលជួបសម្តែងការគួរសម នាថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

នាយកខុទ្ទកាល័យនិងជាអ្នកនាំពាក្យ សម្តេចប្រធានរដ្ឋសភា លោក កែវ ពិសិដ្ឋ បានឲ្យដឹងថាក្នុងជំនួបសម្តេចប្រធានរដ្ឋសភាបានកោតសរសើចំពោះឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក្នុងការចូលរួមលើកកម្ពស់និងជំរុញ សិទ្ធិមនុស្ស នៅកម្ពុជា ខណៈស្ថាប័ននេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣មក ហើយកម្ពុជាបានធ្វើការយ៉ាងស្និតស្នាលជាមួយស្ថាប័ននេះតាមរយៈការចុះអនុស្សារណៈចំនួន២ ឆ្នាំម្តង គឺត្រូវបានធ្វើជាប្រចាំ។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា កម្ពុជាបានផ្តល់ និងលើកតម្កើងនូវសិទ្ធិមនុស្សដូចបានឃើញស្រាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវសិទ្ធិនៃការរស់រានមានជីវិត សិទ្ធនូវការគោរពសាសនា សិទ្ធិស្នើគ្នាចំពោះមុខច្បាប់ ក៏ដូចជាសិទ្ធិទទួលបានព័ត៌មាន សិទ្ធិនូវការការពារកុមារ សិទ្ធិស្រ្តីជាច្រើន ដែលមាននៅក្នុងរដ្ឋធម្មនុញ្ញ ដោយជាសក្ខីភាពគឺមានគណកម្មាធិការសិទ្ធិមនុស្សនៅក្នុងរដ្ឋាភិបាល ហើយក្នុងរដ្ឋសភាក៏មានគណកម្មាធិការសិទ្ធមនុស្សផងដែរ ដែលជាផ្នែកមួយដ៏សំខាន់ដើម្បីលើកតម្កើងសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកស្រី Rouleda El Hage បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋភិបាលកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាដែលប្រឹងប្រែងក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងបានបញ្ជាក់ពីតួនាទីរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្ស ក្នុងការគាំទ្ររដ្ឋាភិបាលលើការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ដោយសិទ្ធិក្នុងការអនុម័តច្បាប់ និងអនុវត្តច្បាប់គឺជាដែនអធិបតេយ្យរបស់កម្ពុជា ដូចនេះតួនាទីគឺផ្តល់ការគាំទ្រ ផ្តល់យោបល់ ដើរតួនាទីជាដៃគូ មិនមែនដើរតួនាទីជាអ្នកដែលមកធ្វើជាគ្រូបង្រៀន ធ្វើជាសាស្រ្តាចារ្យដែលមកប្រាប់កម្ពុជាថាត្រូវធ្វើអ្វី នោះទេ។

តំណាងUNរូបនេះបានបញ្ជាក់ថា នេះជាកត្តាមួយដ៏កម្របើធៀបជាមួយប្រទេសជាច្រើនប្រទេសកម្ពុជា គឺបាននាំមុខក្នុងការដើរតួនាទីដ៏សំខាន់ក្នុងការរក្សាសិទ្ធិមនុស្ស ដែលក្នុងនោះលោកស្រីក៏បានលើកនូវឧទាហរណ៍ជាច្រើនទាក់ទងជាមួយការងារសំខាន់ៗដែលកម្ពុជាសម្រេចបានទាក់ទងនឹងការងារការពារកុមារ សិទ្ធិរបស់កុមារ សិទ្ធិរបស់ស្រ្តី សិទ្ធិរបស់ជនភេទទី៣ ទាក់ទងនឹងការកាំពារសង្គម សិទ្ធិជាមូលដ្ឋានផងដែរ។

ភាគីទាំងពីរបានឯកភាពគ្នាថា តួនាទីរបស់ឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើរតួនាទីយ៉ាងសំខាន់ជាដៃគូ ក្នុងការជំរុញនិងការអនុវត្តច្បាប់ ក៏ដូចជា ការអនុម័ត និងការអនុវត្តច្បាប់នៅកម្ពុជាផងដែរ ហើយក្នុងនោះ រដ្ឋសភាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុម័តច្បាប់ និងតាមដានការអនុវត្តច្បាប់ផងដែរ។

ជាមួយគ្នានេះ ឧត្តមក្រុមប្រឹក្សាស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្ស បានត្រៀមខ្លួនជួយរួចជាស្រេចក្នុងការជួយគាំទ្រ ផ្តល់ជាធាតុចូល ជាអនុសាសន៍ ផ្តល់ជាការវិភាគទៅក្នុងការអនុម័តច្បាប់ ក៏ដូចជាការអនុវត្តច្បាប់ និងការធ្វើការជាមួយនឹងរដ្ឋាភិបាលព្រមតាំងរដ្ឋសភាផងដែរ។ ក្នុងនោះ សម្តេចប្រធានរដ្ឋសភាកម្ពុជាគូសបញ្ជាក់ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការធ្វើយ៉ាងណាដើម្បីជំរុញលើការអនុវត្ត និងការលើកកម្ពស់ សិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក