សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

អាជ្ញាធរកម្ពុជាសង្គ្រោះជនបរទេសជិត ៦០នាក់ និងឃាត់ខ្លួនមេក្លោង ២នាក់ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាស់

ភ្នំពេញ៖ អាជ្ញាធរកម្ពុជាបានសង្គ្រោះជនបរទេសចំនួន ៥៨នាក់ និងឃាត់ខ្លួនមេក្លោងជនជាតិបង់កា្លដេសចំនួន ២នាក់ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់មកកម្ពុជាដើម្បីស្វែងរកការងារធ្វើ។ ជនរងគ្រោះមាន ៣សញ្ជាតិ គឺបង់ក្លាដេស ៥១នាក់ ឥណ្ឌា ៤នាក់ និងស្រីលង្កា ១នាក់។

តាមព័ត៌មានចុះផ្សាយដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រតិបត្តិការនេះធ្វើឡើងក្រោយពីអាជ្ញាធរបានទទួលពាក្យបណ្តឹងឱ្យជួយអន្តរាគមន៍ពីជនជាតិបង់ក្លាដែស។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង អាជ្ញាធរបានចុះត្រួតពិនិត្យទីតាំងចំនួន២ គឺសណ្ឋាគារមួយកន្លែង ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និងផ្ទះសំណាក់មួយកន្លែង ក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ដែលជាទីតាំងសង្ស័យមានជាប់ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់។

ជាក់ស្តែងអាជ្ញាធរបានជួយសង្គ្រោះជនរងគ្រោះទាំង ៥៦នាក់ និងឃាត់ខ្លួនបានជនសង្ស័យជនជាតិបង់ក្លាដេស។ តាមប្រភពដដែល ក្រៅពីជនរងគ្រោះ ៥៦នាក់ ក៏មានជនរងគ្រោះមួយចំនួនទៀតដែលមិនចេះអង់គ្លេស និងកុំព្យូទ័រ ត្រូវបញ្ជូនបន្តទៅធ្វើការនៅប្រទេសថៃ និងម៉ាឡេស៊ី។

បច្ចុប្បន្នជនបរទេសដែលរងគ្រោះទាំង ៥៦នាក់ ដោយមានការសម្របសម្រួលពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា ត្រូវបានប្រគល់ឲ្យអង្គការការីតាសកម្ពុជា-ខេត្តកណ្តាល។ ចំណែកជនសង្ស័យដែលជាមេក្លោង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ជាមួយគ្នានេះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកជនសង្ស័យជាជនបរទេសចំនួន ៤នាក់ផ្សេងទៀត ដែលបានរត់គេចខ្លួនដើម្បីយកមកអនុវត្តតាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក