ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា និងហុងគ្រី នឹងបន្តបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតសក្តានុពល

ភ្នំពេញ៖ ប្រទសកម្ពុជា និងហុងគ្រី បន្តបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតសក្តានុពល ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៣ មានការកើនឡើង ៩,៥៣ភាគរយបើធៀបនឹងឆ្នាំ២០២២។

នេះបើតាមខ្លឹមសារនៅក្នុងលទ្ធផលនៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងកម្ពុជានិងហុងគ្រី (ហៅកាត់ថា Joint Committee on Economic Cooperation) កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសហប្រធានលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋលេខាធិការនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក ទ្រឹស្ពាន អាហ្សបេទ្យ (Tristan AZBEJ) ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។

ជាលទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងពីរបានកត់សម្គាល់អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២២ ប្រមាណ ៨៤% ធៀបនឹងឆ្នាំ២០២១ ដែលនេះ បង្ហាញពីជំហានវិជ្ជមានគួរឱ្យកត់សម្គាល់ និងបានឯកភាពក្នុងការខិតខំពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការលើ វិស័យអាទិភាពមានដូចជា៖ (១) វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច (២) កិច្ចសហប្រតិបត្តិការលើគម្រោងឥណទាន (៣) កិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងធនធានទឹក និងបរិស្ថាន (៤) កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម (៥) កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍអន្តរជាតិ (៦) កិច្ចសហប្រតិបត្តិការលើមូលនិធិហិរញ្ញវត្ថុដែលគ្រប់គ្រង ដោយគណៈកម្មការអឺរ៉ុប (៧) វិស័យអប់រំ យុវជន និងកីឡា (៨) វិស័យវប្បធម៌ និង (៩) វិស័យអាកាសចរស៊ីវិល។

ដោយឡែក សម្រាប់វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ភាគីទាំងពីរបានបង្ហាញឆន្ទៈខ្ពស់ក្នុងការបន្តបង្កើន ទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតសក្តានុពល និងបានជំរុញលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិន ស្វែងរក កាលានុវត្តភាពធុរកិច្ចបន្ថែម ជាពិសេសក្នុងវិស័យសំខាន់ៗដូចជា៖ ផលិតផលនិងបច្ចេកវិទ្យាកសិកម្ម កម្មន្តសាល បរិស្ថាន សុខភាព និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT)។

ស្របគ្នានេះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពី កិច្ចសហប្រតិបត្តិការ និងការគាំទ្រសម្រាប់ដំណើរការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) របស់កម្ពុជា នាពេលខាងមុខ។

ភាគីទាំងពីរ ក៏បានឯកភាពបន្តពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការផ្តល់គម្រោងឥណទាន ជាពិសេស ក្នុងវិស័យកសិកម្ម សន្តិសុខស្បៀងអាហារនិងការគ្រប់គ្រងធនធានទឹក ព្រមទាំងបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិផងដែរ។

ជាមួយគ្នានេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុរួមនៃកិច្ចប្រជុំ ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល ប្រកបដោយមិត្តភាព និងបានឯកភាពគ្នាក្នុងការត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ នាកាលបរិច្ឆេទសមស្របខាងមុខ។

គួរបញ្ជាក់ថា សម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី សម្រេចបាន ៧.៧ លាន ដុល្លារអាមេរិក (កើនឡើង ៩,៥៣%) ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ កម្ពុជានាំចេញទំនិញសំខាន់ៗ ទៅទីផ្សារហុងគ្រី រួមមាន៖ គ្រាប់ធញ្ញជាតិ ថ្នាំជក់ ឧបករណ៍អគ្គិសនី សម្លៀកបំពាក់ បវិធានមេកានិក ដែកថែប និង ស្បែកជើង។ រីឯទំនិញនាំចូលពីហុងគ្រីរួមមាន៖ ឱសថ ម៉ាស៊ីននិងបរិធានមេកានិក ប្រដាប់ក្មេងលេង ផលិតផលធ្វើពីទឹកដោះជាដើម។

គូសបញ្ជាក់ថា កិច្ចប្រជុំកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងកម្ពុជានិងហុងគ្រី នេះរៀបចំឡើង ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ និងដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យអាទិភាពផ្សេងៗឱ្យកាន់តែល្អប្រសើរស្របតាមខ្លឹមសារនៃ កិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងកម្ពុជានិងហុងគ្រី ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នាអំឡុងពេលអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្វើដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក