ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ផ្តើមពីអ្នកគាំទ្រដ៏ងប់ងល់! ប្រធានក្លិបបាល់ទាត់អាល្លឺម៉ង់មួយទទួលមរណភាពក្នុងវ័យ ៤៣ឆ្នាំ

អាល្លឺម៉ង់៖ ប្រធានក្លិបបាល់ទាត់ Hertha Berlin លោក Kay Bernstein ដែលជាអតីតអ្នកគាំទ្រដ៏ងប់ងល់ (Ultra Fan) ដែលបានឡើងកាន់តំណែងជាប្រធានក្លិបយ៉ាងគួរឱ្យភ្ញាក់ផ្អើលកាលពីឆ្នាំ២០២២ បានទទួលមរណភាពហើយក្នុងវ័យ ៤៣ឆ្នាំ។ នេះបើតាមការបញ្ជាក់ដោយសេចក្ដីថ្លែងការណ៍របស់ក្លិបកាលពីថ្ងៃអង្គារ។ 

លោក Bernstein ដែលជាអ្នកគាំទ្រដ៏ងប់ងល់របស់ក្លិបជាយូរមកហើយនោះ បានឈ្នះការបោះឆ្នោតចូលកាន់តំណែងជាប្រធានក្លិប ដែលជាលើកដំបូងបង្អស់របស់ក្លិបនៅក្នុងក្របខណ្ឌ Bundesliga ដែលមានប្រធានក្លិបជ្រើសរើសចេញពីអ្នកគាំទ្រ ហើយត្រូវបានអ្នកគាំទ្រផ្សេងៗទៀតសាទរយ៉ាងខ្លាំង និងបានចាត់ទុកថានេះគឺជាភាពជោគជ័យសម្រាប់អ្នកគាំទ្រប្រឆាំងនឹងការធ្វើពាណិជ្ជកម្មក្នុងឧស្សាហកម្មបាល់ទាត់នេះ។ 

តាមរយៈសេចក្ដីថ្លែងការណ៍របស់ក្លិបបានបញ្ជាក់ថា "ក្លិប Hertha BSC កំពុងកាន់មរណទុក្ខចំពោះការស្លាប់របស់លោក Kay Bernstein។ ក្លិបបានទទួលដំណឹងដ៏គួរឱ្យតក់ស្លុតនេះកាលពីថ្ងៃអង្គារ ដោយមិនបានរំពឹងទុក្ខពីមរណភាពរបស់លោកក្នុងវ័យត្រឹមតែ ៤៣ឆ្នាំប៉ុណ្ណោះ"។ សេចក្ដីថ្លែងការណ៍ដដែលបានបន្តថា "ក្លិបទាំងមូល រួមទាំងគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់មានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំងចំពោះដំណឹងនេះ។ គ្រួសារ Hertha ទាំងមូលកំពុងកាន់ទុក្ខចំពោះការស្លាប់របស់ Kay ហើយចូលរួមរំលែកទុក្ខជាមួយគ្រួសារ និងមិត្តភក្តិរបស់លោក"។ 

គួរឱ្យដឹងថា ក្លិបបាល់ទាត់ Hertha Berlin ត្រូវបានកាត់ចេញពីក្របខណ្ឌកំពូល Bundesliga របស់អាល្លឺម៉ង់កាលពីរដូវកាលមុន ខណៈរដូវកាលនេះក្លិបកំពុងឈរនៅចំណាត់ថ្នាក់លេខ៧ ក្នុងក្របខណ្ឌ Bundesliga 2៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក