ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សហរដ្ឋអាមេរិកសម្តែងការខកចិត្ត ចំពោះការផ្តាច់ទំនាក់ទំនងរបស់ប្រទេសណូរ៉ូពីកោះតៃវ៉ាន់

សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកបានសម្តែងការខកចិត្តចំពោះប្រទេសណូរ៉ូ (Nauru) ដែលជាប្រទេសកោះតូចមួយក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ចំពោះការផ្លាស់ប្តូរទំនាក់ទំនងការទូតរបស់ខ្លួនជាថ្មី ដោយងាកចេញពីកោះតៃវ៉ាន់ទៅចងមិត្តភាពការទូតផ្លូវការជាមួយសាធារណរដ្ឋប្រជាមានិតចិនវិញ។ ការផ្លាស់ប្តូរទំនាក់ទំនងការទូតនេះបានធ្វើឡើង ចំពេលដែលកោះតៃវ៉ាន់បានរៀបចំការបោះឆ្នោតមួយកាលពីថ្ងៃទី១៣ ខែមករា ដោយលោក ឡៃ ជីងតេ (Lai Ching-te) ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីបន្ទាប់នៃកោះតៃវ៉ាន់។ 

កន្លងមក ចិនតែងតែបានប្រកាស និងចាត់ទុកបេក្ខភាពប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់រូបនេះថាជា "អ្នកបំបែកខ្លួនប្រកបដោយគ្រោះថ្នាក់" ហើយព្រមានថាការបោះឆ្នោតនេះអាចនាំមកនូវសង្គ្រាម និងមហន្តរាយសម្រាប់តៃវ៉ាន់។ ភ្លាមៗ ក្រោយការបោះឆ្នោតបានបញ្ចប់ ណូរ៉ូបានប្រកាសអំពីការបញ្ចប់ការទទួលស្គាល់តៃវ៉ាន់ជា "ប្រទេសដាច់ឯករាជ្យ" ដោយនឹងត្រឡប់មកទទួលស្គាល់ការទូតជាមួយចិន និងចាត់ទុកថាកោះតៃវ៉ាន់គឺជា "ផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន"។ ក្រោយការប្រកាសរបស់ណូរ៉ូ មកដល់ពេលនេះនៅសល់តែប្រទេស និងដែនដីចំនួន១២ ប៉៉ុណ្ណោះដែលទទួលស្គាល់ និងមានទំនាក់ទំនងផ្លូវការជាមួយដែនកោះនេះ។ 

តាមពិតទៅ ប្រទេសណូរ៉ូ តែងតែកែប្រែនូវទំនាក់ទំនងការទូតរបស់ខ្លួនជាមួយចិន និងកោះតៃវ៉ាន់ជាបន្តបន្ទាប់។ ក្នុងឋានៈជាសមាជិកនៃអង្គការសហប្រជាជាតិ ប្រទេសណូរ៉ូតែងតែទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុទាំងពីកោះតៃវ៉ាន់ និងចិន ដោយការផ្លាស់ប្តូរទំនាក់ទំនងការទូតរបស់ខ្លួន។ ជាក់ស្តែង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០២ ធ្លាប់ទទួលបានជំនួយហិរញ្ញវត្ថុប្រមាណជា ១៣០លានដុល្លារអាមេរិក (ស្មើនឹងជាង ២០០លានដុល្លារនាពេលបច្ចុប្បន្ន) ក្រោយការបង្កើតទំនាក់ទំនង និងទទួលស្គាល់ចិននៅមុខឆាកអន្តរជាតិ។ ក្រោយមក ណូរ៉ូបានប្រកាសទទួលស្គាល់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ឡើងវិញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០០៥ ហើយផ្តាច់ទំនាក់ទំនងពីចិនម្តងទៀតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០៥។

ប្រទេសណូរ៉ូ មានប្រជាជនប្រមាណជា ១២,៥០០នាក់ប៉ុណ្ណោះ ដែលមានទីតាំងភូមិសាស្រ្តរបស់ខ្លួនស្ថិតនៅប្រមាណជា ៤,០០០គីឡូម៉ែត្រ ស្ថិតនៅភាគឥសាន្ត នៃប្រទេសណូវែលហ្សេឡង់។ នៅក្នុងការសម្រេចចិត្តរបស់ខ្លួនលើកនេះ ប្រទេសណូរ៉ូបានលើកឡើងពីដំណោះស្រាយលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិ ដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនថាជាតំណាងស្របច្បាប់តែមួយគត់របស់ចិននៅក្នុងស្ថាប័ននានារបស់ពិភពលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក