រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

រដ្ឋមន្រ្តីក្រសួងការងារជំរុញឱ្យផ្សព្វផ្សាយពីរូបភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិដើម្បីទាក់ទាញអ្នកវិនិយោគបរទេស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានជំរុញឱ្យកម្មករនិយោជិត សហជីព និងពលរដ្ឋ គួរលើកពីចំណុចវិជ្ជមានរបស់កម្ពុជានៅចំពោះមុខបរទេស ឬលើឆាកអន្តរជាតិដើម្បីទាក់ទាញការវិនិយោគបន្ថែមសម្រាប់ប្រទេសជាតិ។

លោក ហេង សួរ លើកឡើងបែបនេះ ក្នុងពេលដែលកម្ពុជារៀបចំសិក្ខាសាលាត្រីភាគីផ្តល់សុពលភាពថ្នាក់ជាតិស្តីពីកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO)។

រដ្ឋមន្ត្រីការងារគូសបញ្ជាក់ថា៖ «កាលណាមានរូបភាពវិជ្ជមានលើកសារព័ត៌មានធំៗ គឺអាចជួយទាក់ទាញការវិនិយោគមកថែម ហើយការទាក់ទាញវិនិយោគមកថែមនេះ គឺមិនមែនជាប្រយោជន៍របស់បុគ្គលណាទេ គឺជាប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រយោជន៍របស់កម្មករនិយោជិត និងសមាជិកសមាជិកាសហជីពយើងតែម្តង ដោយត្រូវរួមគ្នាលើកពីភាពវិជ្ជមានដើម្បីឱ្យគេមក ពេលនោះយើងនឹងមានការងារសមរម្យ»។

ក្នុងឱកាសនោះ លោក ហេង សួរ ក៏បានផ្តល់អនុសាសន៍ដល់អង្គសិក្ខាសាលាឱ្យពិនិត្យ និងពិភាក្សាបន្ថែមលើប្រធានបទនៃការពង្រឹងមូលធនមនុស្ស បច្ចេកវិទ្យាឌីជីថល (ការងារបៃតង) និងការលើកកម្ពស់សិទ្ធិ ដែលស្របទៅតាមច្បាប់ជាតិ និងច្បាប់ពាក់ព័ន្ធនានា។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បញ្ជាក់ថា កិច្ចការសំខាន់ទាំងនេះ នឹងជួយជំរុញផលិតភាពការងារ និងមានប្រៀបក្នុងការរក្សាបាននូវការងារដែលមានស្រាប់ និងទាក់ទាញការវិនិយោគបន្ថែមដែលជាចំណុចគន្លឹះបង្កើតឱ្យមានការងារសមរម្យនៅកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក