ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យបង្កើតគម្របព្រៃឲ្យបាន៦០%នៅឆ្នាំ២០៥០ និងការធ្វើពាណិជ្ជកម្មកាបូន

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត កាលពីពេលថ្មីៗនេះ បានថ្លែងថា ភាពបៃតងនៅគឺជាការចូលរួមចំណែកធ្វើយ៉ាងណាគឺការធ្វើការដាំដុះដើមឈើឱ្យបានច្រើននៅក្នុងប្រទេសកម្ពុជា ឆ្ពោះទៅការសម្រេចបានបង្កើនគម្របព្រៃឈើចំនួន៦០ភាគរយ នៅឆ្នាំ២០៥០។

ដោយអនុលោកតាមអនុសាសន៍ណែនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានផ្តោតលើជ្រុងចំនួន៣ ក្នុងនោះភាពស្អាត ភាពបៃតង និងចីរភាព។

ដើម្បីសម្រេចគោលដៅនៅ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធានាការដាំដើមឈើយ៉ាងតិចចំនួន១លានដើមក្នុង១ឆ្នាំ។ លោក អ៊ាង សុផល្លែត បានថ្លែងថា រហូតមកទល់ពេលនេះក្រសួងបរិស្ថាន បានចែកជូនកូនឈើជូនប្រជាពលរដ្ឋដាំដុះ បានចំនួន១៤ម៉ឺនដើមរួចហើយ។ ជាមួយគ្នានេះមន្ទីរបរិស្ថាននៅគ្រប់ខេត្ត បានបង្កើតថ្នាលបណ្តុះកូនឈើ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញក្តីសង្ឃឹមថា នៅក្នុងខែមិថុនា និងកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ កូនឈើនៅតាមថ្នាល់បណ្តុះ រីកដុះធំល្មម ហើយនឹងអាចចែកជូនប្រជាពលរដ្ឋចំនួនយ៉ាងតិច១លានដើម យកទៅដាំ ដោយឥតគិតថ្លៃ។ ហើយដើមឈើដែលបានដាំដុះទាំងអស់នោះនៅពេលធំធាត់ទៅ នឹងស្រូបយកកាបូន ដែលយើងអាចលក់បាន សម្រាប់ជួយដល់ការអភិវឌ្ឍប្រទេសជាតិ និងចូលរួមចំណែកដល់ការអភិវឌ្ឍ និងសេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋាន។

គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យអនុវត្តវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីការប្រែប្រួលអាកាសធាតុ ដែលបានចែងពីការធ្វើអាជីវកម្មកាបូន។ ការធ្វើពាណិជ្ជកម្មកាបូននេះ គឺពិតជាមានសារសំខាន់ សម្រាប់ប្រទេសកម្ពុជា ដែលកំពុងមាននិន្នាការលើការអភិវឌ្ឍ ក្នុងលក្ខខណ្ឌគិតគូរពីបរិស្ថាន ដែលប្រកបដោយចីរភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក