ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រាជរដ្ឋាភិបាលបង្កើត «ក្រុងរុនតាឯកតេជោសែន» ដោយកាត់យកឃុំចំនួន២ ពីស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យចុះនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បង្កើត «ក្រុងរុនតាឯកតេជោសែន» ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង។

តាមអនុក្រឹត្យ ក្រុងរុនតាឯកតេជោសែន មានសង្កាត់ចំនួន២ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក ហើយទីតាំងរដ្ឋបាលក្រុងរុនតាឯកតេជោសែន ស្ថិតនៅក្នុងសង្កាត់រុនតាឯក ចំណែកទីតាំងរដ្ឋបាលស្រុកបន្ទាយស្រី គឺស្ថិតនៅក្នុងឃុំខ្នារសណ្តាយ។

ក្នុងអនុក្រឹត្យបញ្ជាក់ថា ការបង្កើតក្រុងរុនតាឯកតេជោសែន ត្រូវចូលជាធរមានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។

អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា រាជរដ្ឋាភិបាលនឹងកែប្រែតំបន់រុនតាឯកទៅជាទីក្រុងដ៏ទំនើបដោយមានការអភិវឌ្ឍសាងសង់ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាជូនពលរដ្ឋបានរស់នៅប្រកបដោយផាសុកភាព។

ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសម្រេចដាក់ឱ្យដំណើរការរថយន្តចំនួន ១០គ្រឿង សម្រាប់ដឹកពលរដ្ឋនៅតំបន់រុនតាឯក ទៅកាន់ទីរួមខេត្តសៀមរាបទាំងទៅទាំងមក ដោយមិនគិតប្រាក់ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក