ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្ដៅៗ! ក្លិប AS Roma សម្រេចចែកផ្លូវជាមួយលោក Jose Mourinho

អ៉ីតាលី៖ ក្លិបបាល់ទាត់ AS Roma បានបញ្ជាក់ថា លោក Jose mourinho ដែលជាអ្នកចាត់ការក្លិប ព្រមទាំងក្រុមការងារជំនួយការទាំងអស់របស់លោក នឹងត្រូវចាកចេញពីតំណែង ដោយក្លិបបានសម្រេចបញ្ចប់កិច្ចសន្យាដោយមានសុពលភាពភ្លាមៗតែម្តង។ គួរឱ្យដឹងថា លោក Jose ឬគ្រូបង្វឹកតែមានរហស្សនាមថា "The Special One" រូបនេះបានចូលដឹកនាំក្លិបនេះតាំងពីខែឧសភា ឆ្នាំ២០២១។

លោកបានជួយដឹកនាំក្លិបឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប  UEFA Conference League នៅឯទីក្រុង ទីរ៉ាណា (Tirana) ប្រទេសអាល់បានីកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ និងបានជួយឱ្យក្លិបឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Europa Leauge រដូវកាលមុនផងដែរ។ 

សេចក្ដីថ្លែងការណ៍របស់ក្លិប AS Roma បញ្ជាក់ថា "ពួកយើងសូមអរគុណដល់លោក Jose ក្នុងនាមតំណាងឱ្យ AS Roma សម្រាប់មហិច្ឆតា និងការខិតខំប្រឹងប្រែងរបស់លោកចាប់តាំងពីមកដល់ទឹកដីអ៉ីតាលី។ ពួកយើងនឹងរក្សាការចងចាំល្អៗ និងពេលវេលាដែលលោក Jose មានជាមួយយើង ប៉ុន្តែយើងជឿជាក់ថាការផ្លាស់ប្តូរភ្លាមៗនេះស្ថិតក្នុងគោលបំណងដើម្បីផលប្រយោជន៍សម្រាប់ក្លិបផ្ទាល់។ យើងសូមជូនពរលោក Jose ព្រមទាំងក្រុមការងាររបស់លោក សូមជួបសំណាងល្អក្នុងអាជីពនាពេលខាងមុខ"។

គួរឱ្យដឹងថា បើទោះជា AS Roma បានឈានដល់វគ្គផ្តាច់ព្រ័ត្រការប្រកួតទ្វីបអឺរ៉ុបចំនួន ២រដូវកាលជាប់គ្នាក៏ដោយ ប៉ុន្តែការដឹកនាំរបស់លោកនៅលីគកំពូលអ៉ីតាលីហាក់ទទួលបានលទ្ធផលមិនគាប់ប្រសើរឡើយ។ បច្ចុប្បន្ន្ននេះ ក្លិមរហស្សនាមចចកព្រៃ កំពុងឈរនៅចំណាត់ថ្នាក់លេខ ៩ នៃក្របខណ្ឌ Serie A និងធ្លាក់ចេញពីពាន Coppa Italia កាលពីសប្តាហ៍មុននេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក