សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅយោធភូមិភាគទី៣ | ឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានាក្នុងសប្តាហ៍កន្លងទៅនេះ | រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ | ៤ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង២០លានដុល្លារ |

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យព្រមានដល់មន្រ្តីដែលបំពេញការងារមិនបានល្អ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបាន ថានាយអាវុធហត្ថដែលបម្រើកិច្ចការងារបានល្អ នឹងទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំ តាមរយៈការបំពាក់ឋានន្តរស័ក្តិ និងដំឡើងតួនាទីភារកិច្ចជាដើម តែចំពោះអាវុធហត្ថណាដែលមិនគោរព មិនអនុវត្តតាមបទបញ្ជា និងប្រព្រឹត្តខុសនៅវិន័យរបស់កងរាជអាវុធហត្ថ នឹងត្រូវប្រឈមទៅនឹងការពិន័យ ឬត្រូវអនុវត្តតាមនីតិវិធី បើក្នុងករណីរកឃើញថាមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសណាមួយ ដូចជាករណីគ្រឿងញៀនជាដើម។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ថ្លែងបែបនេះនៅក្នុងពិធី បំពាក់ឋានន្តរសក្តិ និងការតែងតាំងផ្លាស់ប្តូរ ផ្ទេរភារកិច្ច ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងផ្សព្វផ្សាយបទបញ្ជា លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះមេបញ្ជាការ ប្រធានស្ថាប័ន អង្គភាព ក្នុងកងរាជអាវុធហត្ថទាំងអស់ ដែលបានចូលរួមគោរពបទបញ្ជា និងអនុវត្តរាល់ការណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រកបដោយឆន្ទៈ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការអនុវត្តតួនាទី ភារកិច្ចស្នូលរបស់ខ្លួន។

ជាមួយគ្នានោះ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានលើកឡើងថា ការអនុវត្តតួនាទី និងភារកិច្ចកងរាជអាវុធហត្ថ ឆ្នាំ២០២៣កន្លងទៅ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ស្រាវជ្រាវបង្ក្រាប បទល្មើស និងត្រូវពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជា ព្រមទាំងបន្តជួយសង្គ្រោះប្រជាជនក្នុងគ្រោះថ្នាក់ផ្សេងៗជាដើម។

សូមបញ្ជាក់ថា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលត្រូវដំឡេីងឋាន្តរសក្តិ មានចំនួន ៤១នាក់ តែងតាំង ផ្លាស់ប្តូរមុខដំណែង មានចំនួន ៣៥នាក់ ក្នុងនោះតែងតាំងមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ចំនួន២ រួមមាន ១-លោក វរសេនីយ៍ឯក សុខ ឡេង មេបញ្ជាការរងមូលដ្ឋានក្រុងសិរីសោភ័ណ តែងតាំងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជំនួសលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ ត្រូវបានផ្លាស់ប្តូរទៅជាប្រធានមន្ទីរ ភស្តុភារ ២-លោក វរសេនីយ៍ត្រី ហ៊ូ សារី មេបញ្ជាការរងមូលដ្ឋានក្រុងប៉ោយប៉ែត ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ ជំនួសលោក វរសេនីយ៍ត្រី ជា ពិសី ត្រូវបានផ្លាស់ប្តូរទៅជាប្រធានមន្ទីរ សម្ភារបច្ចេកទេស។ ផ្ទេរភារកិច្ចយោធិន ចំនួនចំនួន ១៨នាក់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក