ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជ្រូកងាប់ជាច្រើនក្បាលនៅស្រុកកំពង់រោទិ៍ សង្ស័យអាចជាករណីឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក

ស្វាយរៀង៖ ជ្រូកងាប់ជាបន្តបន្ទាប់នៅក្នុងភូមិកណ្តាល ភូមិព្រៃម្នាស់ និងភូមិស្វាយ ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ត្រូវបានសង្ស័យថាជាករណីឆ្លងជំងឺប៉េស្តជ្រូកអាហ្រិ្វក ខណៈមន្ត្រីជំនាញបានយកសំណាកទៅវិភាគ និងបានបាញ់ថ្នាំសម្លាប់មេរោគ។

ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង លោក ប៉ែន ចាន់ធី បានបញ្ជាក់ឱ្យ EAC ដឹងថា ករណីជ្រូកងាប់បានកើតឡើងតាំងពីខែធ្នូ ឆ្នាំ២០២៣ ខណៈពេលអាកាសធាតុចុះត្រជាក់ដោយមានកូនជ្រូករបស់ពលរដ្ឋចំនួន ៣ក្បាលឈឺ ហើយបានងាប់ដោយម្ចាស់ជ្រូកបានយកទៅកប់។ ក្រោយមកក៏មានជ្រូកងាប់ជាបន្តបន្ទាប់ទៀតនៅក្នុងភូមិនៅប៉ុន្មានថ្ងៃចុងក្រោយនេះដែលសង្ស័យថាជាករណីឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក តែយ៉ាងណារង់ចាំលទ្ធផលតេស្តស្វែងរកមេរោគប៉េស្តជ្រូកអាហ្វ្រិកពីមន្ត្រីជំនាញសិន។

បើតាម លោក ប៉ែន ចាន់ធី មានជ្រូកប្រមាណជិត ៨០ក្បាលបានងាប់ និងបានដុតកម្ទេចចោល ហើយមកដល់ពេលនេះពុំមានចេញរោគសញ្ញាលើជ្រូកផ្សេងទៀតដែលជាទីកត់សម្គាល់ទៀតនោះទេ។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានថ្លែងប្រាប់ EAC ថា ការធ្វើតេស្តមិនទាន់មានលទ្ធផលនៅឡើយទេ ដោយសារសំណាកដែលយកពីជ្រូកដែលងាប់នោះ គឺជាប្រភេទជ្រូកដែលវាឈឺយូរថ្ងៃ ហើយមេរោគដែលនៅក្នុងសត្វជ្រូកបានបំប្លែងដែលផ្តល់ភាពលំបាកក្នុងការធ្វើតេស្ត។

បើតាមអ្នកនាំពាក្យ ការធ្វើតេស្តគឺរកប្រភេទជំងឺ ៣ប្រភេទ ទី១ ជំងឺប៉េស្តជ្រូក ទី២ ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងទី៣ គឺជំងឺត្រចៀកខៀវ ខណៈជំងឺទាំង៣នេះមានរោគសញ្ញាស្រដៀងគ្នា។

កញ្ញាថ្លែងថា៖ «ខ្ញុំសូមអនុញ្ញាតមិនទាន់ជម្រាបអ្វីបន្ថែមលើសពីនេះទេ ចាំទាល់តែលទ្ធផលចេញមកសិនច្បាស់ថាជំងឺណាមួយ ចាំខ្ញុំជម្រាបជូន»។

អ្នកនាំពាក្យបានបញ្ជាក់ថា ស្ថានភាពជំងឺលើសត្វជ្រូកបានស្ងប់ស្ងាត់ទៅវិញហើយ ខណៈក្រុមជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកំពុងបន្តស្ថិតនៅទីតាំងស្រុកកំពង់រោទិ៍ និងឃ្លាំមើលសត្វជ្រូកដែលនៅសេសសល់។ ជាមួយគ្នានេះក៌មានដាក់ពង្រាយមន្ត្រីជំនាញតាមដានស្ថានភាពនៅក្នុងស្រុកជុំវិញផងដែរ។

អ្នកនាំពាក្យបានអំពាវនាវដល់ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកទាំងអស់ បើមានជ្រូកឈឺ ឬងាប់ សូមប្រញាប់រាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចជំនាញដើម្បីចុះទៅពិនិត្យមើល និងអនុរាគមន៍បានទាន់ពេលវេលា ដើម្បីជៀសវាងបង្កជំងឺឆ្លងដល់សត្វជ្រូកផ្សេងទៀតនៅក្នុងកសិដ្ឋានរបស់ខ្លួន និងកសិដ្ឋានផ្សេងៗទៀត។ ជាពិសេសអំពាវនាវកុំលក់សត្វជ្រូកដែលងាប់ដោយសារជំងឺ ពីព្រោះវាអាចបង្កជាហានិភ័យសុខភាពដល់អ្នកបរិភោគ។

គូសបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បង្កដោយវីរុសពពួក Asfivirus ដែលអាចឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងហ្វូងជ្រូកតាមរយៈការចម្លងផ្ទាល់ និងដោយប្រយោល។វីរុសនេះអាចរស់នៅបានយូរក្នុងសាច់ជ្រូកដែលមិនបានចម្អិន។

ជំងឺប៉េស្តជ្រូកអាហ្វ្រិកមានរោគសញ្ញាដូចជា ជ្រូកឡើងកម្ពៅខ្ពស់ រាគលាយឈាម ក្អួត ស្បែកឡើងកន្ទួលឈាម ពិបាកដកដង្ហើម និងមានស្នាមជាំលើស្លឹកត្រចៀក ពោះ និងជើងក្រោយ ហើយជ្រូករលូតកូនក៏ជារោគសញ្ញានៃជំងឺនេះផងដែរ ហើយពេលខ្លះវាអាចងាប់ភ្លាមៗដោយមិនមានរោគសញ្ញាអ្វីទាំងអស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក