ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីរុស្សី និងនាយករដ្ឋមន្រ្តីឥណ្ឌាជួបពិភាក្សា និងជូនពរគ្នាសម្រាប់ការបោះឆ្នោតរៀងៗខ្លួន

រុស្សី៖ វិមានរដ្ឋាភិបាលនៃរដ្ឋធានីក្រឹមឡាំងបានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានជួបពិភាក្សាតាមទូរសព្ទជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ ដោយមេដឹកនាំទាំងពីរបានជជែកពិភាក្សាគ្នាលើបញ្ហាវិបត្តិនៅអ៊ុយក្រែន ព្រមជាមួយការជូនពរគ្នាទៅវិញទៅមកសម្រាប់ការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតជ្រើសរើសសមាជិនសភារបស់ឥណ្ឌានាពេលខាងមុខ។ 

បើផ្អែកតាមសេចក្ដីថ្លែងការណ៍មួយដែលបង្ហោះនៅលើគេហទំព័ររបស់វិមានក្រឹមឡាំងបានឱ្យដឹងថា មេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដែលមានផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាបង្ហួសទៅកាន់ការជជែកអំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ 

បន្ថែមពីលើការជជែកពិភាក្សាខាងលើ មេដឹកនាំទាំងពីរក៏បានឆ្លៀតថ្លែងនូវការជូនពរគ្នាទៅវិញទៅមកឱ្យទទួលបានជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០២៤ ដែលគ្រោងធ្វើឡើងនាខែមេសា ឬខែឧសភាខាងមុខនៅក្នុងប្រទេសឥណ្ឌា ក៏ដូចជាការបោះឆ្នោតប្រធានាធិបតីរុស្សីដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនាខាងមុខដូចគ្នា។ 

គួរបញ្ជាក់ថា ឥណ្ឌានៅតែបានរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីរបស់ខ្លួនជាមួយរុស្ស៊ី រាប់ចាប់តាំងពីការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ទោះបីជាប្រទេសយក្សអាស៊ីមួយនេះនៅតែមានទំនាក់ទំនងជិតស្និទ្ធជាមួយបណ្តាប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកផងនោះ ខណៈពេលដែលយូរៗម្តងរដ្ឋាភិបាលឥណ្ឌាក៏បានធ្វើការរិះគន់ម្តងម្កាលលើយុទ្ធនាការយោធារបស់ទីក្រុងម៉ូស្គូទៅលើប្រទេសអ៊ុយក្រែនផងដែរ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក