ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ដែនកោះក្នុងដែនសមុទ្រឥណ្ឌារបស់បារាំង ប្រកាសអាសន្នដោយប្រឈមនឹងព្យុះស៊ីក្លូន

បារាំង៖ ដែនកោះ La Reunion មានប្រជាជនប្រហែល ១លាននាក់របស់បារាំងដែលស្ថិតនៅភាគអាគ្នេយ៍នៃទ្វីបអាហ្វ្រិក ក្នុងមហាសមុទ្រឥណ្ឌាត្រូវបានដាក់ឱ្យស្ថិតក្រោមការប្រកាសអាសន្នព្យុះស៊ីក្លូន នៅថ្ងៃទី១៥ ខែមករាម្សិលមិញនេះ ដោយបានណែនាំឱ្យប្រជាពលរដ្ឋស្ថិតនៅក្នុងផ្ទះ ផ្តាច់ការប្រើប្រាស់អគ្គិសនី និងផ្អាកការផ្គត់ផ្គង់ទឹកស្អាត និងព្យាយាមនៅក្នុងបន្ទប់ដែលមានសុវត្ថិភាពបំផុតក្នុងផ្ទះ ខណៈដែលព្យុះស៊ីក្លូនមួយមានឈ្មោះថា បេឡាល់ (Belal) កំពុងគំរាមកំហែងកោះនេះ។ 

អាជ្ញាធរបានឱ្យដឹងថា មានជនអនាថាម្នាក់ដែលពុំមានជំរកស្នាក់នៅបានស្លាប់ដោយសារខ្យល់ព្យុះ ប៉ុន្តែអាជ្ញាធរពុំបានបញ្ជាក់ពីមូលហេតុពិតប្រាកដនៃការស្លាប់នេះឡើយ។ អាជ្ញាធរបានបញ្ជាក់ថា សូមព្យាយាមកុំចេញក្រៅផ្ទះឱ្យសោះ បើទោះជាអាកាសធាតុស្ងប់ស្ងាត់ក៏ដោយ ដែលយើងកំពុងតាមដានស្ថានភាពនៃព្យុះស៊ីក្លូននេះ។ 

មានប្រជាពលរដ្ឋមួយចំនួនបានបង្ហោះរូបភាព និងវីដេអូនៅលើបណ្ដាញសង្គមរបស់ពួកគេបង្ហាញអំពីស្ថានភាពមានខ្យល់បោកបក់ និងភ្លៀងធ្លាក់ខ្លាំង ខណៈដែលការខូចខាតជាក់ស្តែងដែលបណ្តាលមកពីព្យុះស៊ីក្លូនខាងលើនៅមិនទាន់អាចប៉ាន់ស្មានបាននៅឡើយ។ ក្រោមស្ថានភាពនៃការប្រកាសអាសន្ន (violet alert) ដែលជាស្ថានភាពបន្ទាន់ធ្ងន់ធ្ងរបំផុតរបស់បារាំង ក៏ដូចជាភ្នាក់ងារសង្គ្រោះបន្ទាន់នៃកោះនេះ ក៏បានហាមប្រាមដូចគ្នាដោយមិនអនុញ្ញាតឱ្យប្រជាជនចេញក្រៅផ្ទះឡើយ ចាប់ពីម៉ោង ៦ព្រឹកតទៅ។ យ៉ាងណាក្ដី ស្ថានការណ៍អាសន្នហាក់ថមថយបន្តិចកាលពីល្ងាចមិញ ដោយក្រុមសង្គ្រោះ និងអាជ្ញាធរពាក់ព័ន្ធអាចបន្តការងារបាន ប៉ុន្តែប្រជាជននៅតែលើកទឹកចិត្តឱ្យស្នាក់នៅតែក្នុងផ្ទះបន្តទៀត។

ប្រភពដែលទទួលបានពីប្រព័ន្ធផ្សព្វផ្សាយលើកោះនេះបានឱ្យដឹងថា យ៉ាងហោចណាស់ប្រជាជនចំនួន ១០០,០០០នាក់គ្មានអគ្គិសនីប្រើប្រាស់ និង ៣៧,០០០នាក់ផ្សេងទៀតគ្មានទឹកស្អាតប្រើប្រាស់ ដោយសារការកាត់ផ្តាច់ភ្លាមៗក្នុងស្ថានភាពអាសន្ន។ ព្យុះនេះត្រូវបានរំពឹងថានឹងឈានដល់កម្រិតកំពូលរបស់វាដោយមានល្បឿនប្រហែល ២០០គីឡូម៉ែត្រក្នុងមួយម៉ោងនៅរយៈកម្ពស់ទាប និងរហូតដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្នុងតំបន់ដែលមានមនុស្សរស់នៅច្រើនដែលស្ថិតនៅរយៈកម្ពស់ខ្ពស់លើកោះនេះ។ ក្រៅពីនោះ គេព្យាករណ៍ថារលកសមុទ្របណ្ដាលមកពីព្យុះស៊ីក្លូនដែលមានកំពស់ ១២ម៉ែត្រ ដល់១៥ ម៉ែត្រក៏អាចនឹងកើតមានផងដែរ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក