លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ហ្វីលីពីនអះអាងថាខ្លួននឹងបន្តការអភិវឌ្ឍន៍ដែនកោះដែលស្ថិតក្នុងតំបន់សមុទ្រចិនខាងត្បូង

ហ្វីលីពីន៖ មេបញ្ជាការយោធារដ្ឋធានី ម៉ានីល (Manila) លោក រ៉ូមេអូ ប្រាណើរ (Romeo Brawner) បានប្រាប់មកកាន់អ្នកសារព័ត៌៌មានថា ហ្វីលីពីននឹងអភិវឌ្ឍបណ្ដាកោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលខ្លួនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដើម្បីជាមូលដ្ឋានឈរជើងសម្រាប់កងទ័ពរបស់ខ្លួន។ ការប្រកាសអំពីផែនការនេះបានធ្វើឡើងចំពេលភាពតានតឹងរវាងចិន និងហ្វីលីពីនកំពុងកើនឡើងខ្លាំង ជុំវិញការទាមទារអធិបតេយ្យភាពលើដែនសមុទ្រចិនខាងត្បូង ព្រមទាំងបានច្រាន​ដាក់គ្នានៅការបំពានលើផ្លវទឹកយុទ្ធសាស្រ្តរបស់ប្រទេសទាំងពីរ។ 

រដ្ឋាភិបាលរដ្ឋធានីម៉ានីល និងរដ្ឋធានីប៉េកាំង មានប្រវត្តិសង្គ្រឺតធ្មេញដាក់គ្នាជុំវិញបញ្ហាសមុទ្រចិនខាងត្បូងជាយូរណាស់មកហើយ ខណៈទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក៏បានធ្លាក់ចុះបន្តិចផងដែរ ក្រោយហេតុការណ៍ប៉ះទង្គិចនាវាយោធាបានកើតមានជាបន្តបន្ទាប់។ លោក Brawner ថ្លែងក្រោយចូលរួមសន្និសីទមេបញ្ជាការយោធា ដែលដឹកនាំដោយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr នៅទីស្នាក់ការកណ្តាលយោធាថា៖ "យើងចង់ធ្វើឱ្យប្រសើរឡើងនូវតំបន់ពិសេសទាំង៩ ក្នុងសមុទ្រចិនខាងត្បូង ជាពិសេសគឺបណ្ដាដែនកោះដែលយើងកំពុងកាន់កាប់"។ 

ផែនការអភិវឌ្ឍន៍ដែនកោះនេះក៏រួមបញ្ចូលផងដែរនូវ​កោះ ធីទូ (Thitu) ដែលជា​កោះ​ធំ​ជាងគេ និង​សំខាន់​បំផុត​ជា​យុទ្ធសាស្ត្រ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ កោះនេះត្រូវបានប្រជាជនស្គាល់ថាជាកោះ Pag-asa ដែលមានចម្ងាយប្រហែលជា ៤៨០គីឡូម៉ែត្រ ស្ថិតនៅភាគខាងលិចនៃខេត្ត ប៉ាឡាវ៉ាន់ (Palawan) នៃប្រទេសហ្វីលីពីន។ យោធាហ្វីលីពីនមានបំណងចង់នាំយកម៉ាស៊ីនបន្សុទ្ធទឹក Desalination សម្រាប់កងទ័ពដែលរស់នៅក្បែរតំបន់កោះនោះ ដែលហ្វីលីពីនមានចេតនាចង់ដាក់មូលដ្ឋានយោធារបស់ខ្លួននៅទីនោះ ក្នុងគោលបំណងអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួន។

លោក Brawner បានបញ្ជាក់ថា កោះ Thitu និងកោះ Nanshan នឹងស្ថិតក្នុងចំណោមកោះដែលតម្រូវឱ្យមានការអភិវឌ្ឍដែលគ្រឿងបរិក្ខារនឹងត្រូវបានកែលម្អជាមួយនឹងការដំឡើងម៉ាស៊ីនចម្រោះ និងបន្សុទ្ធទឹក ព្រមជាមួយមធ្យោបាយទំនាក់ទំនងផងដែរ។ លោកបញ្ជាក់ថា រដ្ឋាភិបាលនឹងព្យាយាមធ្វើឱ្យការរស់នៅរបស់យោធាកាន់តែល្អប្រសើរ ត្បិតបច្ចុប្បន្នពួកគេកំពុងរស់នៅក្រោមស្ថានភាពលំបាកនៅលើកោះទាំងនោះ។ ក្រៅពីសកម្មភាពរបស់ហ្វីលីពីន បណ្ដាប្រទេសនានារួមមានប្រ៊ុយណេ ចិន ម៉ាឡេស៊ី កោះតៃវ៉ាន់ និងវៀតណាមជាដើម សុទ្ធតែកំពុងប្រកួតប្រជែងគ្នាទាមទារអធិបតេយ្យភាពនៅលើដែនសមុទ្រចិនខាងត្បូង ដែលជាច្រកសម្រាប់ចរាចរណ៍ទំនិញមានតម្លៃលើសពី ៣ពាន់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

កន្លងមក ចិនបានទាមទារស្ទើរតែទាំងស្រុងនូវអធិតេយ្យភាពលើសមុទ្រចិនខាងត្បូង ហើយបានព្រងើយកន្តើយនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិដែលបញ្ជាក់ថាការអះអាងដោយផ្អែកលើខ្សែបន្ទាត់ទាំង ៩របស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់។ ក្នុងខែនេះ ចិនបានធ្វើសមយុទ្ធយោធាមួយនៅលើសមុទ្រចិនខាងត្បូង ខណៈដែលសហរដ្ឋអាមេរិក និងហ្វីលីពីនក៏បានធ្វើសមយុទ្ធយោធារួមគ្នាមួយនៅក្នុងដែនទឹកនេះផងដែរ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក