ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងកសិកម្មជំរុញវិស័យឯកជនក្នុងការផ្តល់កម្ចីអត្រាការប្រាក់ទាបដល់កសិករ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា បានទទួលជួបសម្តែងការគួរសមជាមួយ លោក ឡាំ វ៉ាន់ហៃ នាយកប្រតិបត្តិ ធនាគារវិនយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC)។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋមន្រ្តីកសិកម្ម និងធនាគារវិនយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) នេះប្រព្រឹត្តិទៅនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ លោក ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ចំពោះការវិនិយោគ ក្នុងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោកបានគូសបញ្ជាក់ថា ក្រសួងបើកទូលាយ និងត្រូវការការចូលរួមពីវិស័យឯកជន ក្នុងការផ្តល់កម្ចីដល់កសិករដែលមានអត្រាការប្រាក់ទាប ដែលបង្កលទ្ធភាពដល់កសិករយកទៅប្រើប្រាស់ក្នុងខ្សែច្រវាក់ផលិតកម្ម និងលទ្ធភាពសងត្រឡប់។

នាយកប្រតិបត្តិធនាគារវិនយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) លោក ឡាំ វ៉ាន់ហៃ បានបញ្ជាក់ថា លោកទទួលយកអនុសាស្រ្តរបស់ រដ្ឋមន្រ្តីកសិកម្ម ដើម្បីសិក្សារពីលទ្ធភាពក្នុងការផ្តល់ប្រាក់កម្ចីដល់កសិករ។

គួរឱ្យដឹងដែរថា ក្នុងជំនួបនេះ លោក ឌិត ទីណា ក៏បានបញ្ជាក់បន្ថែមឱ្យដឹងថា កន្លងមកក្រសួងបានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយធនាគារ វីង ក្នុងផ្តល់កម្ចីដល់កសិករក្នុងអត្រាការប្រាក់ទាបត្រឹម ៧-៨ភាគរយប៉ុណ្ណោះ ដែលនេះជាគំរូមួយសម្រាប់ធនាគារផ្សេងៗ អាចសហការធ្វើការងារជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក