ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាដាក់ដំណើរការនូវមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាសចំនួន៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

ភ្នំពេញ៖ ផ្អែកតាមវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មុខងារចុះបញ្ជីកែប្រែព័ត៌មាន ក្រុមហ៊ុន/ សហគ្រាសចំនួន៥ នឹងត្រូវដាក់ដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះតទៅ លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)។

សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា មុខងារទាំង៥ រួមមាន កែប្រែព័ត៌មាន លម្អិតអាសយដ្ឋាន ទីស្នាក់ការចុះបញ្ជី កែប្រែលក្ខន្តិកៈក្រុមហ៊ុន កែប្រែសកម្មភាពអាជីវកម្ម តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និង កែប្រែព័ត៌មានគណនីធនាគារ។ ដំណើរការនេះនឹងត្រូវធ្វើឡើងតាម អនឡាញ ទាំងស្រុង ដោយមិនមានតម្រូវការវត្តមានទៅផ្ទាល់ដល់ទីកន្លែងទៀតទេ។

ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា ការបញ្ចូលមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាសជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន។

សេចក្តីប្រកាសព័ត៌មានដដែលញូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ក្រុមការងារនឹង រៀបចំដាក់ដំណើរការជាបន្តបន្ទាប់ នូវមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាសផ្សេងទៀត រួមជាមួយ នឹងការបញ្ចូលសេវាសាធារណៈគន្លឹះសំខាន់ៗ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ចថ្មីៗបន្ថែមទៀត មកក្នុងប្រព័ន្ធចុះបញ្ជី អាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក