TOP NEWS : រដ្ឋបាលរាជធានីភ្នំពេញបង្ហាញអត្តសញ្ញាណអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៤៧នាក់ ដែលទើបរកឃើញថ្មី
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងករណីរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ២៤៧នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់៕