ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចិនអំពាវនាវឱ្យមានសន្និសីទស្ដីពីសន្តិភាពទ្រង់ទ្រាយធំជុំវិញបញ្ហាវិបត្តិនៅតំបន់ហ្គាហ្សា

ចិន៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) ថ្លែងថា សង្រ្គាមនៅតំបន់ហ្គាហ្សា Gaza នៅតែបន្តកើនកំដៅ ហើយចិនក៏កំពុងអំពាវនាវឱ្យមានសន្និសីទស្ដីពីសន្តិភាពអន្តរជាតិទ្រង់ទ្រាយធំ និងជាដំណោះស្រាយប្រកបដោយសិទ្ធិអំណាច និងមានប្រសិទ្ធភាព ព្រមទាំងការកំណត់ពេលវេលាជាក់លាក់ ដើម្បីអនុវត្តដំណោះស្រាយសម្រាប់រដ្ឋទាំងពីរ។

ការអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌មានជុំវិញបញ្ហាខាងលើនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសចិនខាងលើបានបញ្ចប់កិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក សាម៉េ ស៊ូគ្រី (Sameh Shoukry) នៅរដ្ឋធានី គែរ (Cairo) ប្រទេសអេហ្ស៊ីប ដោយការលើកឡើងនេះគឺជាទស្សនៈរបស់លោកផ្ទាល់ស្តីពីបញ្ហាសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ។ 

ក្រៅពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Wang Yi ក៏បានជួបពិភាក្សាជាមួយអគ្គលេខាធិការនៃសម្ព័ន្ធរដ្ឋអារ៉ាប់ ដែលភាគីទាំងពីរមានការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកយ៉ាងស៊ីជម្រៅលើបញ្ហាជម្លោះនេះ និងបានឈានដល់ការឯកភាពចំណុចជាច្រើនលើការជួយដោះស្រាយវិបត្តិខាងលើ។ ក្រោយបញ្ចប់ទស្សនកិច្ចនៅអេហ្ស៊ីប រដ្ឋមន្រ្តីការបរទេសចិន នឹងបន្តដំណើរទស្សនកិច្ចរបស់លោកទៅកាន់បណ្ដាប្រទេសមួយចំនួនទៀតដូចជា ទុយនីស៊ី តូហ្គោ និងកូតឌីវ័រ រហូតដល់ថ្ងៃព្រហស្បតិ៍។ បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីអេហ្ស៊ីប លោក Wang និយាយថា ជម្លោះនៅតំបន់ហ្កាហ្សាកំពុងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើនក្នុងចំណោមជនស៊ីវិលស្លូតត្រង់ ដែលនាំឱ្យមានគ្រោះមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរ ព្រមទាំងជះផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ស្ថិរភាពពិភពលោកទៀតផង។ 

បន្ថែមពីលើនេះ លោក​ Wang បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ហ្គាហ្សាត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ហើយប្រជាជនក្នុងតំបន់នោះរាប់លាននាក់កំពុងព្យាយាមតស៊ូដើម្បីរស់។ ថ្មីៗនេះ លោក Wang ក៏បានបញ្ជាក់ផងដែរថា ចិនបាននិងកំពុងផ្តល់នូវជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ទីបីមកកាន់តំបន់ហ្គាហ្សាផងដែរ។ លោកបញ្ជាក់ថា សហគមន៍អន្តរជាតិគួរតែស្តាប់ដោយប្រុងប្រយ័ត្នចំពោះកង្វល់ស្របច្បាប់របស់ប្រទេសនានានៅក្នុងតំបន់។

នៅក្នុងកិច្ចពិភាក្សាដាច់ដោយឡែកជាមួយលោក Ahmed Aboul Gheit អគ្គលេខាធិការនៃសម្ព័ន្ធរដ្ឋអារ៉ាប់ ភាគីទាំងពីរបានបានព្រមព្រៀងគ្នាថាសហគមន៍អន្តរជាតិគួរតែចាត់វិធានការដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងសម្រេចបានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមប្រភពព័ត៌មានដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ដំណោះស្រាយសម្រាប់រដ្ឋទាំងពីរនៅតែជាមូលដ្ឋាន សម្រាប់ការរៀបចំនាពេលអនាគតណាមួយទាក់ទងនឹងជោគវាសនារបស់ប្រជាជនប៉ាឡេស្ទីននៅតំបន់ Gaza តំបន់ West Bank រួមទាំងតំបន់  Jerusalem ខាងកើតផងដែរ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក