ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជា-ចិន ចុះ MoU ស្ដីពីការរួមគ្នាបង្កើនការអភិវឌ្ឍទេសចរណ៍វប្បធម៌នៅខេត្តសៀមរាប

ភ្នំពេញ៖ កម្ពុជា និងចិន បានចុះ MoU ស្ដីពីការរួមគ្នាបង្កើនការអភិវឌ្ឍទេសចរណ៍វប្បធម៌នៅខេត្តសៀមរាប រវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុន Yunnan Provincial Investment Holdings Group Co., Ltd នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤។

ក្រៅពីពិធីបើកដ៏មានអត្ថន័យជាផ្លូវការនៃ “ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤” នាថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៤។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន បានជួបជាមួយលោក Xu Zhengzhong ប្រធានក្រុមហ៊ុន Bauhinia Culture Group Corporation Limited។ ការពិភាក្សានោះបាន ផ្តោតសំខាន់លើការរិះករផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍វប្បធម៌ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបង្កើនការវិនិយោគ និងការយល់ដឹងកាន់តែស៊ីជម្រៅ។

ជាមួយគ្នានេះរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយ លោក Liu Minglin នាយកប្រតិបត្តិនៃក្រុមហ៊ុន Yunnan Provincial Investment Holdings Group Co., Ltd ដើម្បីពង្រឹងចំណងមិត្តភាពបន្ថែមទៀត និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការរួមគ្នាបង្កើនការអភិវឌ្ឍទេសចរណ៍វប្បធម៌ នៅខេត្តសៀមរាប រវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុន Yunnan Provincial Investment Holdings Group Co., Ltd ផងដែរ។

ប្រទេសកម្ពុជា និងចិន បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ ដែលឆ្នាំនេះស្របនឹងឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនអាស៊ាន-ចិនផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថាតាមរយៈការកំណត់ឆ្នាំ២០២៤ ជាឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន នឹងអាចស្រូបទាញនូវកំណើនភ្ញៀវទេសចរ និងវិនិយោគិនចិនមកទស្សនា និងបណ្តាក់ទុនធុរកិច្ចនៅកម្ពុជាកាន់តែច្រើនថែមទៀត ហើយចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ និងប្រជាជនយើងទាំងពីរ នឹងកាន់តែរឹងមាំ រីកចម្រើន ស្ថិតស្ថេរជាអមតៈ។

កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កម្ពុជា និងចិន បានរៀបចំពិធីបើកជាផ្លូវការ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ក្រោមអធិបតីភាពឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោក លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាការមជ្ឈឹមបក្សកុម្មុយនីស្តចិន នៅទឹកដីខេត្តសៀមរាប។

ក្នុងពិធីនោះ មានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា ការបញ្ចាំងវីដេអូមិត្តភាពកម្ពុជា-ចិន រួមជាមួយ ការទូងស្គរប្រកាសបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិ ក្រុមសិល្បៈ តារាល្បីៗ វិនិយោគិន ភ្ញៀវទេសចរកម្ពុជា-ចិន សរុបជាង ១ ០០០នាក់ រួមជាមួយ ការផ្សាយផ្ទាល់ពិសេស ដោយទូរទស្សន៍ជាតិកម្ពុជា ដោយមានការផ្សាយបន្តផ្ទាល់លើបណ្តាញទូរទស្សន៍ទាំងអស់ នៅកម្ពុជាព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានានៃប្រទេសចិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក