ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ផ្សោតកើតថ្មី ៦ក្បាលបន្ថែមក្នុងឆ្នាំ២០២៣ ជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរណ៍ និងបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍

ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ បានឱ្យដឹងថា ផ្សោតកើតថ្មីចំនួន៦ បន្ថែមទៀត ក្នុងឆ្នាំ២០២៣ ជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ និងភ្ញៀវទេសចរណ៍អញ្ជើញទស្សនាកម្សាន្តសម្រាប់ឆ្នាំថ្មី ។

ខេត្ដក្រចេះស្ថិតនៅតំបន់ខ្ពង់រាបភូមិភាគឦសាន្ដ ដែលមានទន្លេមេគង្គហូរកាត់ប្រវែងប្រមាណ ១៤០គ.ម សំបូរអន្លង់ជំរកត្រីមេពូជ ទឹកជួរព្រៃលិចទឹក ថ្មកាំង និងមានអន្លង់ចំនួន ៦២អន្លង់ ក្នុងនោះមានជម្រកត្រី និងជម្រកសត្វផ្សោតចំនួន ៥កន្លែង ដែលត្រូវបានរៀបចំចំណាត់ថ្នាក់ ជាកន្លែងការពារ អភិរក្ស ធនធានជលផល និងជីវចម្រុះ។

តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ លាតសន្ធឹងចាប់ពីក្បាលកោះទ្រង់ ក្នុងក្រុងក្រចេះរហូតដល់ព្រំប្រទល់ខេត្ដស្ទឹងត្រែង មានប្រវែង ៨៥គីឡូម៉ែត្រ ត្រូវបានបែងចែកជាតំបន់ស្នូល និងតំបន់ទ្រនាប់។

គួរឱ្យដឹងដែរថា តាមរយៈការផ្ដល់ដំណឹងពីអ្នករត់ទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងាររបស់រដ្ឋបាលជលផល និងអង្គការ WWF បានចុះទីដល់ទីតាំង និងថតបានរូបថតកូនផ្សោត ដែលកំពុងហែលលេងក្នុងក្រុមហ្វូងសត្វផ្សោតប្រមាណ ៦ក្បាល ក្នុងអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ដោយឡែក នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ហ្វូងផ្សោតពណ៌ផ្កាឈូកប្រមាណពី១៥ ទៅ ២០ក្បាល ត្រូវបានប្រទះឃើញហែលចាប់ចំណីជាអាហារក្នុងនៅដៃសមុទ្រទឹកប្រៃខេត្តកំពត ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក