ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីណែនាំទៅរដ្ឋមន្ត្រីដែលអមសម្ដេចទៅបរទេសឱ្យទាញយកឱកាសជួបជាមួយអ្នកវិនិយោគ

ប៉ារីស៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ប្រតិភូអមសម្ដេចធ្វើដំណើរទៅបរទេសទាំងអស់ត្រូវចេះទាញយកឱកាសដើម្បីជួបជាមួយអ្នកវិនិយោគនៅប្រទេសនោះដើមទាក់ទាញមកកាន់ប្រទេសកម្ពុជា។ សម្ដេចបន្ថែមថា ក្នុងនាមជាអ្នកដែលទទួលការទុកចិត្តពីប្រជាពលរដ្ឋត្រូវធ្វើយ៉ាងណាបម្រើ និងធ្វើឱ្យប្រយោជន៍បានដល់ម្ចាស់ឆ្នោត។

ថ្លែងក្នុងជំនួបជាមួយពលរដ្ឋខ្មែររស់នៅសហភាពអឺរ៉ុបជាង ២ពាន់នាក់នៅទីក្រុងប៉ារីសប្រទេសប៉ារាំងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាសម្ដេចនឹងព្យាយាមក្នុងការនាំកម្ពុជាទៅអ្នកវិនិយោគបរទេសស្គាល់ដោយមិនហត់នឿយនោះទេ ព្រោះថាបើការចរចាជោគជ័យនោះគឺផលប្រយោជន៍បានដល់ប្រជាជនខ្មែរទាំងមូល។

សម្ដេចធិបតីថា៖ «បើសិនជាចំណាយពេលក្នុងមួយអាទិត្យនេះដើម្បីទាញយកផលមិនថាធុរកិច្ចទេទាំងសេដ្ឋកិច្ចអង្គការបូកជាមួយនឹងសហប្រតិបត្តិការជាមួយនឹងបារាំងដែលបន្តិចទៀតខ្ញុំនឹងលើក ហើយយើងអាចបង្កើននូវទំនាក់ទំនងរវាងកម្ពុជា-បារាំង កម្ពុជាជាមួយបណ្ដាប្រទេសផ្សេងៗតាមរយៈវិស័យឯកជននោះជាពេលវេលាដែលប្រើប្រាស់ល្អបំផុតក្នុងជីវិតរបស់ខ្ញុំ»។

អញ្ជើញដឹកនាំប្រតិភូកម្ពុជាឆ្ពោះទៅប្រទេសបារាំងក្នុងដំណោះទស្សនកិច្ចផ្លូវការពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនកិច្ចទៅបារាំងនេះសម្ដេចនឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum Annual Meeting 2024) នាថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងជារ៉ូស-ខូស្ទ័រ សហព័ន្ធស្វីស និងអញ្ជើញបំពេញទស្សន កិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤។

សម្ដេចបានបង្ហើបថាសម្ដេចនឹងមានជំនួបជាមួយក្រុមហ៊ុនបារាំង ប្រជុំប្រទេសនិយាយភាសាបារាំង ចូលរួមវេទិកាធុរកិច្ច និងជួបភ្ញៀវប្រមាណជាង ៤០ប្រជុំ។

សម្ដេចបន្ថែមថានេះជាការដើរទាក់ម៉ូយ (នាំភ្ញៀវវិនិយោគមកកាន់កម្ពុជា) និងបានណែនាំដល់បណ្ដារដ្ឋមន្ត្រី និងមន្ត្រីប្រតិភូអមសម្ដេចទៅបរទេសទាំងអស់ត្រូវចេះឆ្លៀតជួបភ្ញៀវបន្ថែមទៀតដើម្បីណែនាំពួកគេមករកស៊ីនៅកម្ពុជា។

សម្ដេចថា៖ «កុំមកគ្រាន់តែអមខ្ញុំចូលប្រជុំតែត្រូវដាក់ផែនការប្រទាក់ក្រឡាគ្នាចែកគ្នា។ […] ពិតណាស់មិនអាចជួបគេ ១០០នាក់ គេទៅកម្ពុជាទាំង ១០០ទេ តែបើយើងមិនជួបសោះគេមិនស្គាល់ទេ! តែយើងត្រូវតែព្យាយាមជួបហើយព្យាយាមគោះទ្វារណែនាំខ្លួនយើងបានន័យថាធ្វើការងារបុរេសកម្មយើងអត់ចេញតែគោលនយោបាយលើក្រដាសទេ»

សម្ដេចថាយុទ្ធសាស្រ្តនេះបានជោគជ័យរួចហើយកាលពីសម្ដេចធ្វើដំណើរទស្សនកិច្ចកន្លងទៅនៅប្រទេសចិន និងជប៉ុនដែលអាចទាក់ទាញក្រុមហ៊ុនវិនិយោគរាប់ពាន់លានដុល្លារមកកម្ពុជា ហើយទំនិញរបស់កម្ពុជាក៏បានបើកទីផ្សារបន្ថែមទៅបរទេសផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក