ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្តេចធិបតី៖ ឆ្នាំ២០២៦ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី

បារាំង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានៅឆ្នាំ២០២៦ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី(CMF)ដោយទទួលបានការគាំទ្រពីប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង(Emmanuel Macron)។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋរស់នៅប្រទេសបារាំងកាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ (ម៉ោង១១យប់ម៉ោងនៅកម្ពុជា) សម្តេចធិបតីបញ្ជាក់ថា៖«នៅឆ្នាំ២០២៦ នៅខាមុខនេះ យើងនឹងធ្វើជាម្ចាស់ផ្ទះ ឥឡូវនេះយើងកំពុងដាក់ពាក្យធ្វើជាបេក្ខជនធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រជុំកំពូលហ្វ្រង់ហ្វូកូនី ហើយប្រធានាធិបតីបារាំង លោក ម៉ាក្រុង គាត់បានផ្តល់ការគាំទ្រដំបូង។ អ៊ីចឹងជាមោទនភាពរបស់យើងក្នុងនាមជាប្រទេសហ្វ្រង់កូហ្វូនី នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសហ្វ្រង់កូហ្វូនីមិនច្រើនទេមានយើង មានឡាវ និងវៀតណាម»។

សម្តេចធិបតី បានលើកឡើងថា កម្ពុជានឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ការទូត វប្បធម៌ និងទំនាក់ទំនងផ្នែកផ្សេងៗសំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រទេស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក