ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តត្បូងឃ្មុំនឹងរៀបចំពិធីចាប់ត្រីបែបបុរាណ នៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខ

ត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីចុះចាប់ត្រីបែបបុរាណនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីរំលឹករក្សាអភិរក្សកេរ្តិ៍ដំណែលពីបុរាណតរៀងមក ក្នុងតំបន់នេះ ខណៈឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្រមាណជាង ៦ម៉ឺននាក់ មកចូលរួម។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការចាប់ត្រីនឹងចាប់ផ្តើមនៅនៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៩ ព្រឹកតទៅ នៅក្នុងបរិវេណបឹងត្រពាំងក្រម ភូមិសា ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រៀបចំពិធីចុះចាប់ត្រីតាមបែបបុរាណ ក្រោដោយមានការចូលរួមពី លោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងភរិយា ផងដែរ។

រដ្ឋបាលស្រុកមេមត់ ឱ្យដឹងថា ប្រជាពលរដ្ឋ និងបងប្អូនអាជីវករត្រូវត្រៀមឧបករណ៍សម្រាប់ចាប់ត្រីបែបបុរាណនេះ រួមមាន អង្រុត, ឈ្នាង, ត្រក, ក្លុះ។

គួរឱ្យដឹងដែរថា ក្នុងបរិវេណបឹងត្រពាំងក្រម ភូមិសា ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុង១ឆ្នាំមានការអនុញ្ញាត បើកឱ្យចាប់ត្រីបានតែម្តងនោះទេ ផុតពីថ្ងៃប្រារព្ធពិធីចាប់ត្រី នឹងមានកម្លាំងប្រជាការពារភូមិ និងកម្លាំងប៉ុស្តិ៍ការពារ មិនឱ្យមានការនេសាទដោយយកឧបករណ៍ហាមឃាត់ល្មើសច្បាប់មករកទេ ដើម្បីការពារត្រីបឹងធម្មជាតិមួយនេះ។

ពិធីចាប់ត្រីបែបបុរាណនេះ គឺដើម្បីរំលឹករក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមក ក្នុងតំបន់នេះ ព្រមទាំងបានផ្តល់ឱកាសឱ្យមានការមកជួបជុំគ្នា ដើរលេងកំសាន្ត ទស្សនាទេសភាពស្ថិតនៅជុំវិញតំបន់់បឹងត្រពាំងក្រម ដែលមានកេរ្តិ៍ដំណែលពីដូនតារួមមាន ថ្មតាជ្រូក ដីពណ៌ឈាម ក្បាលតាជក តាព្រាម កន្លែងឡស្រា និងស្រះទឹកនាងលើមជាដើម ខណៈក្នុងឆ្នាំ២០២៣ នាពិធីនេះក៏មានកម្មវិធី រាំច្រៀងតាមលក្ខណៈប្រពៃណីខ្មែរផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក