ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ របាយការណ៍ Human Rights Watch ខ្វះការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ បរាជ័យក្នុងការឆ្លុះបញ្ចាំងការពិត

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានលើកឡើងថា របាយការណ៍មិនបានឆ្លុះបញ្ចាំងអំពីការពិតនៅកម្ពុជាឡើយ ផ្ទុយទៅវិញរបាយការណ៍នេះជាការបរាជ័យក្នុងការបង្ហាញអំពីស្ថានភាពពិតនៃសេរីភាពសារព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការទទួលព័ត៌មាននៅកម្ពុជា។

យោងតាមការបកស្រាយរបស់លោក ទេព អស្នារិទ្ធ បញ្ជាក់ថា ការសន្និដ្ឋានរបស់របាយការណ៍ដែលបានមើលត្រឹមតែមួយជ្រុងនៃស្ថានភាពពិតប្រាកដនៃការអភិវឌ្ឍរបស់វិស័យទាំងមូលនៅកម្ពុជា គឺជាសេចក្តីសន្និដ្ឋានខ្វះការថ្លឹងថ្លែងឲ្យបានគ្រប់ជ្រុងជ្រោយ ពោលជារបាយការណ៍ខ្វះព័ត៌មាន មានភាពលម្អៀង មានចេតនាធ្វើឲ្យវិស័យនេះអាប់ឱន បង្ខូចកិច្ចខិតខំ សមិទ្ធផល និងបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ទេព អស្នារិទ្ធ បានពន្យល់ថា នៅកម្ពុជាសេរីភាពសារព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការទទួលព័ត៌មានត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ទន្ទឹមនោះ លោកក៏បន្ថែមថា អ្នកសារព័ត៌មានបាននិងកំពុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញ យ៉ាងសកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេស ក្នុងការចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ក៏ដូចជាធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានាដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព តាមវិជ្ជាជីវៈខ្លួនដោយតម្លាភាព ហើយទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជនទូទៅគ្រប់មជ្ឈដ្ឋានទាំងអស់។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា ទិដ្ឋភាពទាំងអស់នេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីភាពរីកចម្រើននៃវិស័យព័ត៌មាន និងការអភិវឌ្ឍកាន់តែប្រសើរឡើងនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ប្រកបដោយលក្ខណៈចម្រុះនិងសំបូរបែប ក្រោមការដឹកនាំនិងគ្រប់គ្រងរបស់រាជរដា្ឋភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ ជាពិសេសគឺក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តក្នុងការគាំពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ដោយលើកកម្ពស់ស្ថាប័នសារព័ត៌មានជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែរីកចម្រើនឡើងទៀត។

លោក ទេព អស្នារិទ្ធ បានថ្លែងថា៖ «ខ្ញុំសូមអរគុណដល់បងប្អូនអ្នកសារព័ត៌មានដែលកន្លងមកបានអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានបានល្អ និងបានប្រកបការងារដោយមិនបំពានលើសតួនាទីខ្លួនជាអ្នកសារព័ត៌មាន មិនបំពានលើសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកដ៏ទៃ មិនបម្រើឲ្យរបៀបវារៈនយោបាយ ដោយគោរពផលប្រយោជន៍ជាតិកម្ពុជា និងបានគោរពកាតព្វកិច្ចរបស់ខ្លួនក្នុងដែនដែលច្បាប់បានកំណត់។ រីឯអ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មាន ដែលបានបំពានក្រមសីលធម៌ បំពានលិខិតបទដ្ឋានគតិយុត្តិ ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន ដោយអនុលោមតាមគោលការណ៍នីតិរដ្ឋ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក