វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

អ៊ុយក្រែនបញ្ជាក់ថា ចិនគឺជាចំណែកសំខាន់មួយក្នុងកិច្ចការស្តារសន្តិភាពរបស់ខ្លួន

ស្វីស៖ អ្នកតំណាងជាន់ខ្ពស់របស់អ៊ុយក្រែនក្រោយពីបញ្ចប់កិច្ច​ប្រជុំ​ការទូត​កម្រិត​ខ្ពស់​នៅ​មុន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ប្រទេស​ស្វីស​ថា ចិនគឺជាភាគីដែលត្រូវតែចូលរួមក្នុង​ការ​ចរចា​ដើម្បី​បញ្ចប់​សង្រ្គាមរបស់ខ្លួន​ជាមួយ​រុស្ស៊ី។ លោក អេនទ្រី យើម៉ាក (Andriy Yermak) ប្រធានផ្នែកបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅថ្ងៃអាទិត្យម្សិលមិញនេះថា អ៊៊ុយក្រែនបានមើលឃើញពីសារៈសំខាន់របស់ចិនដែលជាសម្ព័ន្ធមិត្តរបស់រុស្សី សម្រាប់វត្តមាននៅលើតុចរចា អំឡុងដែលរដ្ឋាភិបាលទីក្រុងគៀវ (Kyiv) កំពុងរៀបចំរូបមន្តស្វែងរកសន្តិភាពរបស់ខ្លួន។ 

នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង (Li Qiang) នឹងដឹកនាំគណៈប្រតិភូធ្វើដំណើរទៅកាន់ទីក្រុង ដាវ៉ូស (Davos) ប្រទេសស្វីសនាសប្តាហ៍នេះដើម្បីចូលរួមកិច្ចប្រជុំវេទិកា​សេដ្ឋកិច្ច​ពិភពលោក។ នៅពេលដែលអ្នកសារព័ត៌៌មានបានសួរថា តើប្រធានាធិបតីអ៊ុយក្រែនគ្រោងនឹងមានជំនួបជាមួយនាយករដ្ឋមន្រ្តីចិនឬទេ? លោក Yermak បានឆ្លើយថា យើងនឹងរង់ចាំមើលទាំងអស់គ្នា! ដោយលោកបន្ថែមថាលោកនៅមិនទាន់ទទួលបានពីកាលវិភាគ និងរបៀបវារៈចុងក្រោយនៃដំណើរមកកាន់កិច្ចប្រជុំរបស់លោក ហ្សេឡេនស្គី (Zelenskyy) នៅឡើយ។ 

គួរឱ្យដឹងថា លោក Zelenskyy គ្រោងនឹងធ្វើដំណើរដល់ទីក្រុង Bern ប្រទេសស្វីសនាថ្ងៃចន្ទនេះ ហើយគ្រោងនឹងមានជំនួបជាមួយប្រធានាធិបតីស្វីស លោកស្រី វីអូឡា អេមហឺត (Viola Amherd) ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ បើតាមប្រភពផ្សេងទៀតបានឱ្យដឹងថា លោក Zelenskyy ក៏អាចនឹងមានជំនួបជាមួយនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន JPMorgan បន្ថែមទៀត។ ដោយឡែក សមាជិកក្រុមប្រឹក្សាសហព័ន្ធស្វីស លោក Ignazio Cassis ដែលបានចូលរួមកិច្ចប្រជុំពិភាក្សាកាលពីថ្ងៃអាទិត្យ បានប្រាប់មកកាន់សន្និសីទសារព័ត៌មានថា "យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ចប់សង្រ្គាមនេះ"។ លោក Cassis ថ្លែងថា៖ "ចិននឹងដើរតួយ៉ាងសំខាន់ ហើយយើងត្រូវតែធ្វើការងារជាមួយចិនដើម្បីដោះស្រាយបញ្ហានេះ"។ 

មន្ត្រីសហភាពអឺរ៉ុបមួយរូបបាននិយាយថា ប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនបានសម្តែងការគាំទ្រយ៉ាងច្បាស់លាស់ចំពោះរដ្ឋាភិបាលទីក្រុង Kyiv ព្រមទាំងផែនការសន្តិភាពរបស់ខ្លួន ដោយមានការអំពាវនាវដល់ប្រជាជាតិខាងត្បូង (Global South nations) ឱ្យបញ្ជាក់យ៉ាងច្បាស់ដល់ប្រទេសរុស្ស៊ីអំពីសារៈសំខាន់នៃការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ស្នូលរបស់ខ្លួនក្នុងផលប្រយោជន៍សន្តិសុខពិភពលោក៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក