ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ព្យាករថា ប្រទេសកម្ពុជាទទួលរងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបន្តបង្កើនឥទ្ធិពលគ្របដណ្តប់មកលើភាគឦសាននិងភាគខាងកើតកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសាន។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅតំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមាពី ២១-២៣អង្សា និងសីតុណ្ហភាពអតិបរមាពី ៣៣-៣៥អង្សា ហើយខ្យល់បក់ មកពីទិសឦសាន ក្នុងល្បឿនពី ៣-៥ម៉ែត្រវិនាទី។
នៅតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាពី ១៦-២២អង្សា សីតុណ្ហភាពអតិបរមាពី ៣២-៣៤អង្សា ហើយខ្យល់បក់ មកពីទិសឦសាន ក្នុងល្បឿនពី ៤-៦ម៉ែត្រក្នុង ១វិនាទី។ ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនិងសីតុណ្ហភាពអប្បបរមាពី ១៦-១៨អង្សា។
ចំណែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី ២៣-២៥អង្សា និងសីតុណ្ហភាពអតិបរមាពី ៣២-៣៤អង្សា ហើយខ្យល់បក់ មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទីរលកសមុទ្រមានកម្ពស់ពី ០,៥០-១,២៥ម៉ែត្រ។
ក្រសួងធនធានទឹក អំពាវនាវប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រ ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ប្រុងប្រយ័ត្ន ថែរក្សាសុខភាព ចំពោះធាតុអាកាសត្រជាក់ ដោយស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕