ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ៊ីស្រាអែលព្រមព្រៀងជាមួយកាតាក្នុងការអនុញ្ញាតឱ្យនាំយកឱសថទៅកាន់ចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា

អ៊ីស្រាអែល៖ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានឱ្យដឹងថា អ៊ីស្រាអែលបានចរចាកិច្ចព្រមព្រៀងមួយជាមួយប្រទេសកាតា ក្នុងការនាំយកបរិក្ខាពេទ្យ និងថ្នាំសង្កូវឱ្យទៅកាន់ចំណាប់ខ្មាំងដែលកំពុងស្ថិតនៅក្នុងតំបន់ហ្គាហ្សា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់។ 

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្រ្តីបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យមានការនាំចូលឱសថសម្រាប់ចំណាប់ខ្មាំងដែលកំពុងមានវត្តមាននៅក្នុងតំបន់ហ្គាហ្សា ដែលជាទឹកដីកាន់កាប់ដោយអង្គការភេរវករហាម៉ាស ហើយការអនុញ្ញាតឱ្យដឹកជញ្ជូនឱសថចូលនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ដោយឡែក ប្រភពស្និទ្ធនឹងក្រុមហាម៉ាស់បានបញ្ជាក់ប្រាប់សារព័ត៌មានថា កិច្ចពិភាក្សាស្តីពីជំនួយសម្រាប់ចំណាប់ខ្មាំងបានកើតឡើង ប៉ុន្តែមិនបានបញ្ជាក់ថាការចរចាស្ថិតនៅក្នុងដំណាក់កាលណាមួយឡើយ។ 

យោងតាមតួលេខរបស់អ៊ីស្រាអែលបានឱ្យដឹងថា មានចំណាប់ខ្មាំងប្រហែល ២៥០នាក់ត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ក្នុងអំឡុងពេលការវាយប្រហារដែលមិនធ្លាប់មានពីមុនមកនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា។ អ៊ីស្រាអែលបញ្ជាក់ថា ក្នុងនោះមនុស្សចំនួន ១៣២ នៅតែបន្តជាប់ជាចំណាប់ខ្មាំងនៅឡើយ ខណៈមនុស្សយ៉ាងហោចណាស់ ២៥នាក់ត្រូវគេជឿជាក់ថាបានស្លាប់អំឡុងការចាប់ខ្លួននេះបាត់ទៅហើយ។

អ្នកការទូតម្នាក់ដែលបានចូលរួមក្នុងកិច្ចប្រជុំនាទឹកដីកាតាបានសង្ខេបអំពីកិច្ចពិភាក្សានេះថា ក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានបង្ហាញឆន្ទៈក្នុងការអនុញ្ញាតឱ្យមានការចែកចាយឱសថឱ្យទៅកាន់ក្រុមចំណាប់ខ្មាំង ខណៈចំនួនឱសថ និងបរិក្ខាពេទ្យដែលត្រូវដឹកជញ្ជូនទៅនឹងធ្វើការពិភាក្សាជាមួយគ្នាផងដែរ។ ប្រភពដដែលបានបន្តថា ភាគីពាក់ព័ន្ធកំពុងចរចាគ្នាដើម្បីឱ្យកិច្ចព្រមព្រៀងនេះអាចធ្វើទៅបានដោយឆាប់រហ័ស។ 

ក្រុមគ្រួសារនៃចំណាប់ខ្មាំងបានបង្កើតក្រុមយុទ្ធនាការមួយដែលគេហៅថាជា វេទិកាចំណាប់ខ្មាំង និងសមាជិកគ្រួសារដែលបានបាត់ខ្លួន ដើម្បីជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែលបង្កើនកិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឱ្យក្រុមចំណាប់ខ្មាំងទាំងនោះត្រូវបានដោះលែង។ ក្រុមយុទ្ធនាការនេះបានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃអង្គារកន្លងទៅថា បណ្ដាចំណាប់ខ្មាំងដែលកំពុងឃុំខ្លួន ខ្លះកំពុងមានសុខភាពចុះខ្សោយ ខ្លះកំពុងស្ថិតក្នុងស្ថានភាពធ្លាក់ទឹកចិត្ត និងខ្លះទៀតកំពុងមានរបួសដែលទាមទារឱ្យមានការព្យាបាលផងដែរ។ 

នៅក្នុងរបាយការណ៍នោះបានបញ្ជាក់ថា បណ្ដាក្រុមចំណាប់ខ្មាំងទាំងអស់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ និងពុំមានពេលវេលាខ្ជះខ្ជាយសម្រាប់ការរង់ចាំបានទៀតឡើយ។ ឆ្លើយតបនឹងរបាយការណ៍ខាងលើ លោក Eylon Levy អ្នកនាំពាក្យរដ្ឋាភិបាលក៏បានទទួលស្គាល់ដែរថា ពេលវេលាកាន់តែជិតចាយអស់មែនទែនហើយ សម្រាប់បណ្ដាអ្នកឈ្លើយសឹក និងចំណាប់ខ្មាំង៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក