ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោសួរលោក អេង ឆៃអ៊ាង ថាបើជាអ្នកក្លាហានហេតុអីរត់ចោលស្រុក?

ភ្នំពេញ៖ ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានចំអកទៅលោក អេង ឆៃអ៊ាង ក្នុងន័យថាលោក ឆៃអ៊ាង ជាមនុស្សកំសាកតែរុញអ្នកដទៃឲ្យក្លាហាន។

ការលើកឡើងនេះគឺឆ្លើយតបទៅនឹងសាររបស់លោក អេង ឆៃអ៊ាង ដែលអំពាវនាវឲ្យបក្សប្រឆាំងនៅកម្ពុជាក្លាហានហ៊ានភ្ជាប់ខ្លួនជាមួយទណ្ឌិត សម រង្ស៊ី ដើម្បីបង្ហាញពីភាពក្លាហានរបស់ខ្លួនប្រឆាំងនឹងការព្រមានរបស់ក្រសួងមហាផ្ទៃ។

សម្ដេចតេជោបានសរសេរលើហ្វេសបុកផេករបស់សម្ដេចនៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ នេះថា៖ «តបលេងបន្តិចចុះដើម្បីកុំឱ្យមនុស្សភ្លេចខ្លួននិងជាន់កែងខ្លួនឯង។ ម្នាក់នេះខំស្រែកពីអាមេរិកប្រាប់បក្សប្រឆាំងក្នុងស្រុកថាកុំខ្លាចការគំរាមរបស់ក្រសួងមហាផ្ទៃ។ ចុះបើក្លាហានបែបហ្នឹងម៉េចរត់ចោលស្រុកកាលពីឆ្នាំ២០១៧ នៅពេលដែលខ្លួនអត់មានរឿងត្រូវជាប់ខ្នោះសោះ។ ខំរត់រកងាប់អីកាលពេលនោះនិងមកក្លាហានអីនៅពេលនេះ?»។

គួរឲ្យដឹងថា លោក អេង ឆៃអ៊ាង គឺជាអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ និងបានភៀសខ្លួនទៅនៅបរទេសចាប់តាំងពីឆ្នាំ២០១៧មក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក