សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

នាយករដ្ឋមន្ត្រីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រតិភូកម្ពុជាឆ្ពោះទៅប្រទេសបារាំងក្នុងដំណោះទស្សនកិច្ចផ្លូវការពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ។

ជើងយន្តហោះពិសេសរដ្ឋាភិបាលកម្ពុជាបានចាកចេញពីប្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោងប្រមាណ ៨:៤៥នាទី ព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករានេះ។

ក្នុងដំណើរទស្សនកិច្ចទៅបារាំងនេះសម្ដេចនឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum Annual Meeting 2024) នាថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងជារ៉ូស-ខូស្ទ័រ សហព័ន្ធស្វីស និងអញ្ជើញបំពេញទស្សន កិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤។

គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងអញ្ជើញអមដំណើរ សម្តេចធិបតី ក្នុងឱកាសនេះ រួមមាន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សុខ ចិន្តាសោភា និង រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតរួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។

ក្នុងឱកាសឆ្លងកាត់នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង មុននឹងបន្តដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum Annual Meeting 2024) សម្ដេចធិបតីនឹងអញ្ជើញជាអធិបតីក្នុងវេទិការធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលរៀបចំដោយសមាគមន៍ធុរកិច្ចបារាំង (MEDEF) និងសភាពាណិជ្ជកម្មកម្ពុជា ជំនួបជាមួយលោកស្រី ល្វី ប៊ូស៊ីភី វ៉ា (Louise MUSHIKIWABO) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ព្រមទាំងអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុនឯកជនមួយចំនួនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរដែលមានដូចជា៖ ១. សម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) ២. ក្រុមហ៊ុន VINCI ៣. ក្រុមហ៊ុន ACCOR ៤. ក្រុមហ៊ុន EDF ៥. ក្រុមហ៊ុន PuyDuFou ៦. ក្រុមហ៊ុន Orang SA ៧. ក្រុមហ៊ុន Blue Circle ៨. ក្រុម ហ៊ុន Alstom ៩. ក្រុមហ៊ុន Total Energies។ល។

បន្ទាប់ពីបញ្ចប់បេសកកម្មការងារខាងលើ និងតបតាមការអញ្ជើញរបស់ លោកសាស្ត្រាចារ្យ គ្លេស ធ្លាប់ (Klaus Schwab) ស្ថាបនិក និងប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបន្តដំណើរទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ច ពិភពលោក (World Economic Forum Annual Meeting 2024)" នៅសហព័ន្ធស្វីស ពីថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ បន្តទៀត។

ក្នុងដំណើរអញ្ជើញចូលរួម “កិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum Annual Meeting 2024) នេះសម្តេចធិបតីអមដោយគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នឹងមានកម្មវិធីសំខាន់ៗ មួយចំនួនដូចជា៖

១. ទទួលជំនួបសម្តែងការគួរសមដោយលោក ម៉ាសៀ ខូមិន (Mathias Cormann) អគ្គលេខាធិការ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ OECD (the Organization for Economic Co- operation and Development)

២. ទទួលជំនួបសម្តែងការគួរសមដោយ លោកស្រី ឌីម៉ា អាល់ យ៉ាហ៍-យ៉ា (Deemah Al Yahya) អគ្គលេខាធិការ អង្គការសហប្រតិបត្តិការ ឌីជីថល់ DCO (Digital Cooperation Organization)

៣. ជំនួបអាហារការងារ រៀបចំដោយលោកសាស្ត្រាចារ្យ គ្លេស ធ្លាប់ (Klaus Schwab) និងលោកស្រី ហៀល ធ្លាប់ (Hilde Schwab)

៤. អញ្ជើញចូលរួមអាហារថ្ងៃត្រង់ការងារជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ "ការស្តារទំនុកចិត្តលើប្រព័ន្ធសកលឡើងវិញ" និងកម្មវិធីមួយចំនួនទៀត។

ក្រៅពីកម្មវិធីខាងលើ សម្តេចធិបតី ក៏នឹងមានកម្មវិធីទទួលជំនួបសម្តែងការគួរសមជាបន្តបន្ទាប់របស់ក្រុមហ៊ុនវិនិយោគមួយចំនួនដូចជា៖ ១. ក្រុមហ៊ុន Trip.com ២. ក្រុមហ៊ុន Wilmar International ៣. ក្រុមហ៊ុន Visa Group ៤. ក្រុមហ៊ុន Grab ៥. ក្រុមហ៊ុន Lippo Group ៦. ក្រុមហ៊ុន Temasek ៧. ក្រុមហ៊ុន Buhler Group។ល។

បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅសហព័ន្ធស្វីស និងតបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង សម្តេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅសាធារណៈរដ្ឋបារាំង ពីថ្ងៃទី១៨ ដល់ ១៩ ខែមករា ឆ្នាំ២០២៤ ដើម្បីពង្រឹងនៃការជឿជាក់ និងគ្រឹះនៃទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស្អិតរមួត រវាងកម្ពុជា-បារាំង ជាពិសេសវិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ ការពារជាតិ បេតិកភណ្ឌ និងហ្វ្រង់កូហ្វូនី ឱ្យកាន់តែរីកចម្រើនល្អ ប្រសើរ និងផ្តល់ប្រយោជន៍ទៅវិញទៅមក ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ក្នុងន័យរួមគ្នា ដោះស្រាយបញ្ញាសកល និងការពិនិត្យមើលមធ្យោបាយរួមនានា ក្នុងការពង្រឹងសណ្ដាប់ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់ និងមានការធានាដល់អធិបតេយ្យ

និងឯករាជ្យពេលលេញនៃបណ្តារដ្ឋទាំងអស់។

ក្នុងដំណើរអញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅសាធារណៈរដ្ឋបារាំងជាលើកទី១នេះ សម្តេចធិបតី អមដោយ គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នឹងមានកម្មវិធីសំខាន់ៗដូចខាងក្រោម៖

១. ជំនួបពិសាអាហារថ្ងៃត្រង់ការងារ រៀបចំដោយ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង

២. ជំនួបសម្តែងការគួសមជាមួយ ឯកឧត្ដម Gerard Larcher ប្រធានព្រឹទ្ធសភាបារាំង

៣. ជំនួបសម្តែងការគួសមជាមួយ លោកជំទាវ យ៉េល ប្រូន ពីវ (Yael BRAUN-PIVET) ប្រធានរដ្ឋសភាបារាំង

៤. ជំនួបទ្វេភាគីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីបារាំង (TBC)

៥. ទទួលជំនួបសម្តែងការគួរសមរបស់បណ្តាក្រុមហ៊ុនបារាំងធំៗ មួយចំនួនទៀតផងដែរ ដូចជា៖ ១. ក្រុមហ៊ុន CMA CGM ២. ក្រុមហ៊ុន LVMH ៣. ក្រុមហ៊ុន Ecole 42 ៤. ក្រុមហ៊ុន PL Vista ។

សម្តេចធិបតី នឹងដឹកនាំដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាកម្ពុជាវិញ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ហើយគ្រោងនឹងអញ្ជើញមកដល់រាជធានីភ្នំពេញវិញ នៅវេលារសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក