ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លទ្ធផលវគ្គ Play-Off ជើងទី១ ពាន UEFA Champions League

អឺរ៉ុប៖ ពានរង្វាន់លំដាប់កំពូលទ្វីបអឺរ៉ុប ឬ UEFA Champions League បានឈានមកដល់ការប្រកួតវគ្គ Play-Off ដើម្បីស្វែងរក ៦ក្រុមចុងក្រោយ ឡើងទៅបង្គ្រប់ ៣២ក្រុមចុងក្រោយនៃវគ្គចែកពូល UEFA Champions League ២០២១/២០២២ ខណៈវគ្គ Play-Off ជើងទី១ បានបញ្ចប់រួចរាល់ទាំង ៦គូ ដោយពុំមានស្មើឡើយ ពោលគឺសុទ្ធតែមានលទ្ធផល ឈ្នះចាញ់។

១. Salzburg (អូទ្រីស) ២:១ Brondby (ដាណឺម៉ាក់)

ចាប់ផ្តើមនៅវេលាម៉ោង ២:០០ទាបភ្លឺ ថ្ងៃទី១៨ ខែសីហា ២០២១ ម្សិលមិញនេះ ជើងទី១ នៅទឹកដីកីឡដ្ឋាន Red Bull Arena ក្រុមម្ចាស់ផ្ទះបានបង្កើនក្តីសង្ឃឹមឡើងទៅវគ្គចែកពូល ដោយលទ្ធផល ២-១។ យ៉ាងណាក្តី ក្រុមភ្ញៀវ Brondby ជាអ្នករកគ្រាប់បាល់បានមុន ដោយកីឡាករ Mikael Uhre មុននឹងម្ចាស់ផ្ទះតបបាន ២គ្រាប់វិញដោយកីឡាករ Karim Adeyemi និង Brenden Aaronson។


២. Sheriff (ម៉ុលដាវី) ៣-០ Dinamo Zagreb (ក្រូអាត)

ក្រុមម្ចាស់ផ្ទះ Sheriff ធ្វើបានល្អខ្លាំងនៅជើងទី១នេះ ដោយបំបាក់ក្រុមភ្ញៀវមកពីក្រូអាត Dinamo Zagreb មិនឱ្យតដៃរួចក្នុងលទ្ធផល ៣-០។ ៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះ ធ្វើបានដោយកីឡាករ Adama Traore ២គ្រាប់ម្នាក់ឯង និងមួយគ្រាប់ទៀតពីកីឡាករ Dimitris Kolovos។


៣. AS Monaco (ម៉ូណាកូ) ០-១ Shaktar Donetsk (អ៊ុយក្រែន)

ខុសពីគូខាងលើដែលម្ចាស់ផ្ទះឈ្នះនៅជើងទី១ AS Monaco ដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ ៣នៃលីគកំពូលបារាំង បានបរាជ័យក្នុងជើងទី១ ដោយលទ្ធផល ១-០ នៅទឹកដីកីឡដ្ឋាន Stade Louis II របស់ខ្លួន។ មួយគ្រាប់ជ័យជម្នះរបស់ Shaktar Donetsk ធ្វើបានសម្រេចពីកីឡាករវ័យ ២៣ឆ្នាំ Pedrinho។


៤. Malmo (ស៊ុយអែដ) ២-០ Ludogorets (ប៊ុលហ្គារី)

បន្តមក ៣គូនៅម៉ោង២ទាបភ្លឺ ថ្ងៃទី១៩ ខែសីហានេះ ក្រុមម្ចាស់ផ្ទះ Malmo ធ្វើបានយ៉ាងល្អនៅទឹកដីកីឡដ្ឋាន Eleda របស់ខ្លួន ជាមួយគ្រាប់ចំណេញ ២គ្រាប់មុន ពីកីឡាករ Veljko Birmancevic និងកីឡាករ Jo Berget។


៥. Young Boy (ស្វីស) ៣-២ Ferencvarosi (ហុងហ្គារី)

គូនេះមានការស៊ុតបញ្ចូលទីគ្នាទៅវិញទៅមករហូតដល់ ៥គ្រាប់ នៅកីឡដ្ឋាន Wankdorf ស្ថិតនៅទីក្រុង Bern ប្រទេសស្វីស ដោយ Young Boy ស៊ុតបញ្ចូលទី ៣គ្រាប់ពីកីឡាករ Meschack Elia, Vincent Sierro និង Ulisses Garcia។ Ferencvarosi ក៏ប៊ិះតែនឹងរកបាន ៣គ្រាប់ដូចគ្នា ដោយគ្រាប់បាល់របស់កីឡាករ Franck Boli ២គ្រាប់ម្នាក់ឯង ខណៈឱកាសបាល់ ១១ម៉ែត្ររបស់កីឡាករ Myrto Uzuni ត្រូវជួយសង្គ្រោះបានដោយអ្នកចាំទី Faivre របស់ Young Boy។


៦. Benfica (ព័រទុយហ្គាល់) ២-១ PSV (ហូឡង់)

ជាគូដែលគួរឱ្យចាប់អារម្មណ៍ជាងគេក្នុងវគ្គ Play-Off នេះ Benfica បានបើកការនាំមុខជើងទី១ នៅទឹកដីរបស់ខ្លួនដោយគ្រាប់បាល់របស់កីឡាករ Rafa Silva ​និងមួយគ្រាប់ទៀតពីកីឡាករ Julian Weigl ដែលផ្ទេរមកពី Bourussia Dortmund។ ក្រុមភ្ញៀវហូឡង់ ក៏តបបានវិញមួយគ្រាប់ដែរ ពីកីឡាករ Cody Gakpo ជាទុនសម្រាប់ការត្រឡប់ទៅជើងទី២វិញ។


គួរបញ្ជាក់ថា ការប្រកួត Play-Off ជើងទី២ នឹងធ្វើឡើងនៅវេលាម៉ោង ២:០០ទាបភ្លឺ នាថ្ងៃទី២៥ និងថ្ងៃទី២៦ ខែសីហាខាងមុខនេះ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក