ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បុរសម្នាក់ដកកាំភ្លើងរាងដូច IPHONE គំរាមអ្នកជិតខាង ព្រោះខឹងរឿងចាក់ធុងបាស់ខ្លាំងៗ

បាត់ដំបង៖ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណី គំរាមកំហែង ដកកាំភ្លើងរាងដូច IPHONE គំរាមអ្នកជិតខាង ព្រោះខឹងរឿងចាក់ធុងបាស់ខ្លាំងៗ។

នគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ សា ម្លិះ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់។

សមត្ថកិច្ចឃាត់ខ្លួនបុរសខាងលើនេះ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ បេ ខេមរិន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាមានករណីគំរាមកំហែង និង កាន់កាប់អាវុធខុសច្បាប់ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី៧ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ដំបង ដោយជនសង័្សយខាងលេីបានប្រេីប្រាស់អាវុធនេះគម្រាមដល់ជីវិតរបស់គាត់។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យខាងលើនាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ហើយពេលធ្វើការសាកសួរជនសង្ស័យបានសារភាពថា គេពិតជាបានដកអាវុធចេញពីហោប៉ៅភ្ជង់ ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងនិងជនរងគ្រោះផឹកស៊ីចាក់ធុងបាស់លឺខ្លាំងៗ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កាំភ្លើងមិនស្គាល់ម៉ាកមានរាងជាទូរស័ព្ទដែលមានលេខ IC380 ចំនួន ១គ្រាប់កាំភ្លើង ចំនួន ៦គ្រាប់ មួកសុវត្ថិភាព ចំនួន១ ទូរស័ព្ទម៉ាកអូប៉ូ ពណ៍មាសចំនួន ១គ្រឿង ស្រោមដាក់គ្រាប់កាំភ្លើងក្រណាត់ ពណ៌ខ្មៅ ចំនួន១ និងម៉ូតូម៉ាក់ Yamaha Sirius ពណ៌ខ្មៅ មិនស្គាល់សេរី និងឆ្នាំ ចំនួន ១គ្រឿង។

គួរឱ្យដឹងដែរថា អាវុធប្រភេទ IC380 នេះជាអាវុធដែលផលិតឡើងឱ្យដូចទៅនឹងទូរស័ព្ទដៃសេរីទំនើប ហើ យនៅពេលកាន់ប្រើប្រាស់ មិនងាយដឹងថាជាអាវុធ នោះទេលុះត្រាតែផ្តើមធ្វើសកម្មភាពទើប ដឹងថាជាអាវុធ អាចបាញ់ប្រហារបាន។

បច្ចុប្បន្នជនសង័្សយនិងវត្ថុតាង រៀបចំបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តទោសតាមផ្លូវច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក