ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ផែនការប្រែក្លាយកម្ពុជាទៅជា «ប្រទេសគ្មានគ្រឿងញៀន»

ភ្នំពេញ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅឆ្នាំ២០២៤នេះជាយុទ្ធនាការលើកទី៩ ហើយដែលត្រូវបន្តរៀបចំឡើងដើម្បីប្រែក្លាយកម្ពុជាជាប្រទេសគ្មានគ្រឿងញៀនខណៈបញ្ហាគ្រឿងញៀននៅតែបន្តរីករាលដាលទាំងនៅក្នុងតំបន់ និងលើពិភពលោក រួមទាំងកម្ពុជាផងដែរ។

តាមរយៈផែនការរៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះកម្ពុជាទទួលបានការគាំទ្រ និងកិច្ចសហការពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិក្នុងសកម្មភាពបង្រ្កាបបទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ដែលពាក់ព័ន្ធគ្រឿងញៀន ជាពិសេសបានឱ្យកម្ពុជាចាកចេញពីបញ្ជីប្រផេះនៃ FATF។

តាមខ្លឹមសាររបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រយៈពេលពេញ១ឆ្នាំ២០២៤ ដែលចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ គិតចាប់ពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២៣ សមត្ថកិច្ចបង្រ្កាបបានបទល្មើសគ្រឿងគ្រឿងសរុបចំនួនជាង ៥ម៉ឺនករណី ឃាត់ខ្លួនជនសង្ស័យជាង ១២ម៉ឺននាក់ ប្រមូលបានសារធាតុញៀនគ្រប់ប្រភេទប្រមាណជិត ២ម៉ឺន ៨ពាន់គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥២ម៉ឺនគីឡូក្រាម រួមទាំងមធ្យោបាយសម្ភារៈ និងវត្ថុតាងជាច្រើនទៀត។

ក្នុងនោះសមត្ថកិច្ចបង្រ្កាបបានគ្រឿងញៀនដែលមានអង្គភាពចាត់ចាត់ចំនួន ៤៣៥ករណី ឃាត់ខ្លួនមេក្លោង ១៦៤នាក់ និងខ្សែរយៈបណ្តាញ ៨១១នាក់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។

ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៤ នេះរាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងពាក់ព័ន្ធ និងអាជ្ញាធរ រួមគ្នាបន្តអប់រំផ្សព្វផ្សាយដើម្បីបានជ្រួតជ្រាបយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រឿងញៀន ខិតខំយកចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រឿងញៀន ការកែច្នៃផលិតគ្រឿងញៀនសំយោគ ការដាំដុះ ការចម្រាញ់ និងការនាំចូលវត្ថុធាតុដើមជាសារធាតុគីមីផ្សំ។

ទន្ទឹមនេះត្រូវមានកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគីជាមួយប្រទេសជិតខាង និងអង្គការអន្តរជាតិសំខាន់ៗដើម្បីផ្លាស់ប្តូរព័ត៌មានដើម្បីក្តាប់បានខ្សែរយៈទំនាក់ទំនង និងផែនការសកម្មភាពរបស់ពួកឧក្រិដ្ឋជនគ្រឿងញៀនដើម្បីចាត់វិធានការបង្រ្កាបបានទាន់ពេលវេលា។

រាជរដ្ឋាភិបាលបានណែនាំឱ្យមានការជូនរង្វាន់ជាការលើកសរសើរដល់បណ្តាអង្គភាព និងបុគ្គលដែលមានស្នាដៃល្អក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ព្រមទាំងមានវិធានការអនុវត្តវិន័យ ឬវិធានការច្បាប់ចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

គួរឱ្យដឹងថា កាលពីថ្មីៗនេះមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃជាច្រើនរូប ត្រូវបានបណ្តេញចេញពីក្របខណ្ឌដោយសារមានផ្ទុកសារធាតុញៀន និងពាក់ព័ន្ធបទល្មើសគ្រឿងញៀន។ ជាមួយគ្នានេះ មានមន្ត្រីគរបាលជាច្រើនរូបទៀតត្រូវបានដក និងបន្ថយតំណែងក្រោយប្រព្រឹត្តខុសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក