ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាសម្រេចហាមឃាត់ការនាំចូលគ្រឿងក្នុង និងសាច់បង្កកជាបណ្តោះអាសន្ន

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ នេះបានចេញសេចក្តីប្រកាសរួមគ្នាពីការហាមឃាត់ផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកពីក្រៅប្រទេសជាបណ្តោះអាសន្ន ក្រោយមានការសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងសេចក្តីប្រកាសបានបញ្ជាក់ឱ្យដឹងថា ការផ្អាកនាំចូលគ្រឿងក្នុង និងសាច់បង្កកពីក្រៅប្រទេសមានរយៈពេល០៦ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ តាមសេចក្តីប្រកាស វិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលនាំចូលទំនិញសម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ។

ប្រភេទគ្រឿងក្នុង និងសាច់បង្កកដែលត្រូវផ្អាកនាំចូលមួយរយៈមានជាប្រភេទ អណ្តាត ថ្លើម នៃគោក្របីបង្កក, គ្រឿងក្នុងបង្កកផ្សេងទៀតនៃសត្វគោក្របី, ថ្លើម និងបំណែកសាច់ និងគ្រឿងក្នុងនៃសត្វជ្រូកបង្កក, ថ្លើមមាន់ សាច់ និងគ្រឿងក្នុងបង្កកផ្សេងទៀតក្រៅពីស្លាប ភ្លៅ ថ្លើម និងសាច់ដែលត្រូវយកឆ្អឹងចេញ និងពោះវៀន ប្លោក និងក្រពះទាំងមូល ឬផ្នែកនៃសត្វ លើកលែងត្រី ស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើរួច។

ការសម្រេចរបស់រាជរដ្ឋាភិបាលនេះធ្វើឡើងបន្ទាប់ពីមានប្រជាកសិដ្ឋានចិញ្ចីមសត្វនៅកម្ពុជាមានការត្អួញត្អែរអំពីការធ្លាក់ចុះតម្លៃ និងមិនអាចប្រកួតប្រជែងជាមួយសាច់ដែលនាំចូលពីក្រៅស្រុក ដែលធ្វើឱ្យម្ចាស់កសិដ្ឋានខ្លះបានបោះបង់ការផ្គត់ផ្គង់សាច់នៅក្នុងស្រុក ខណៈបារម្ភពីការនាំចូលសាច់បង្កកខុសច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក