ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ទូតសហភាពអឺរ៉ុបស្វែងយល់អំពីជោគជ័យនៃភាពស្អាតក្នុងជំហានទី១ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានបង្ហាញជូន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា អំពីជោគជ័យនៃភាពស្អាតក្នុងជំហានទី១ តាមរយៈការចូលរួមពីសិស្សានុសិស្សជាង ៤លាននាក់ និងកំពុងមាននិន្នាការចូលរួមយ៉ាងផុសផុលពីសំណាក់កម្មករ កម្មការិនីនៅតាមរោងចក្រជាមួយយុទ្ធនាការកាត់បន្ថយប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។

ការបង្ហាញជូនពីភាពជោគជ័យនេះ ក្នុងឱកាស លោក អ៊ាង សុផល្លែត ជួបពិភាក្សាការងារ និងសម្តែងការគួរសម ជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក អ៊ីហ្គូ ទ្រីសមេន (Igor Driesmans) នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

ក្នុងឱកាសនោះ លោក អ៊ីហ្គូ ទ្រីសមេន បានសម្តែងនូវការត្រេកអរចំពោះជោគជ័យនេះ ហើយលោកនឹងចូលរួមគាំទ្រក្រសួងបរិស្ថាន ដើម្បីរួមចំណែកក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុសកល ដែលសហភាពអឺរ៉ុបក៏បានចុះហត្ថលេខាដែរ នៅក្នុងអនុសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុមាត្រា៦ ដែលសំដៅលើការគ្រប់គ្រង នូវកម្រិតសីតុណ្ហភាពមិនឱ្យកើនឡើងលើសពីកម្រិតកំណត់ និងការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

បន្ថែមពីនេះ សហភាពអឺរ៉ុបក៏បានយកចិត្តទុកដាក់ផងដែរចំពោះ EU Green Deal, ASEAN Green Deal និងហេតុប៉ះពាល់បរិស្ថាន (Environment Impact Assessment)។

ជាការឆ្លើយតប រដ្ឋមន្រ្តីបរិស្ថាន បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានយកចិត្តទុកដាក់ និងរួមចំណែកក្នុងវិស័យបរិស្ថាន ខណៈបរិស្ថានជាបញ្ហាសកល ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ពីព្រោះបរិស្ថានមិនមានដែនកំណត់នោះទេ។

លោក អ៊ាង សុផល្លែត បានលើកឡើងថា ចំពោះកម្ពុជាដែលមានក្រសួងបរិស្ថានជាសេនាធិការរបស់រាជរដ្ឋាភិបាល បានត្រៀមខ្លួនរួចជាស្រេច និងបានបង្កើតនូវគំនិតផ្តួចផ្តើម ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយក្នុងនោះក្រសួង មានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជាផែនទីបង្ហាញផ្លូវ ហើយតាមរយៈយុទ្ធសាស្រ្តនេះ ក្រសួងនឹងសម្រេចឲ្យបាននូវភាពស្អាត ភាពបៃតង និងចីរភាពជាជំហានៗ។

គួរឱ្យដឹងដែរថា ជំហានទី១នៃភាពស្អាត ភាពបៃតង និងចីរភាពបានសម្រេចហើយ ក្រសួងបរិស្ថាននឹងបន្តទៅជំហានទី២ រួមគ្នាសំអាតសំណល់ប្លាស្ទិកលើគោក ក្នុងទឹក និងខ្យល់អាកាស ទៅតាមដំណាក់កាល និងជំហានៗ ឆ្ពោះទៅកាន់ ប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក