កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវករណីកា.ប់យកម៉ូតូ នៅក្រុងបានលុង, ជនសង្ស័.យ៣នាក់ ត្រូវចា.ប់ខ្លួនបាននៅក្រុងព្រះសីហនុ.! | សាឡ់ងដឹកខ្សាច់មួយគ្រឿង បានលិចក្នុងសមុទ្រ មនុស្ស ៤នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព | ថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមិថុនា តុលាការចាត់ការសំណុំរឿងគ្រឿងញៀនសរុបចំនួន ៩៣ករណី មានជនសង្ស័យចំនួន ២៣០នាក់ | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងដឹកនាំធ្វើសន្និសីទសារព័ត៌មានមួយជុំវិញករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា | ប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅប្រុសក្នុងការប្រឡងកម្រិតសកលនៅឌូបៃ | ទស្សនាការផ្សាយផ្ទាល់: សន្និសីទសារព័ត៌មាន ស្តីពីករណីឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ ខ្ញុំគឺជាអ្នកទទួលខុសត្រូវមុនគេបង្អស់ចំពោះមុខថ្នាក់ដឹកនាំកំពូលទៅលើការអនុវត្តច្បាប់ក្នុងករណីឃាតកម្មប្រព្រឹត្តដោយជនល្មើស ស្រី ស៊ីណា | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ ការធ្វើសន្និសីទសារព័ត៌មានមិនមែនដើម្បីការពារតុលាការនោះទេ តែជាការបំភ្លឺជូនដោយផ្ទាល់អំពីចំណាត់ការផ្លូវច្បាប់ និងវិធានការម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់លើករណីឃាតកម្មនេះ | រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្នើសុំតុលាការកុំឱ្យបញ្ចូលករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា ទៅជាសំណុំរឿងតែមួយ និងស្នើកុំឱ្យមានការអនុវត្តវិធានស្រូបទោស |

អ្នកបើកបររថយន្តក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវលេខជាតិលេខ១ បានចូលខ្លួនមកបំភ្លឺហើយពេលនេះ

ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ ពិសិដ្ឋ រតនា អាយុ ៣១ឆ្នាំ មុខរបរ ប្រធានការិយាល័យលេខាក្រុមប្រឹក្សាស្រុកកៀនស្វាយ សង្ស័យជាអ្នកបើកបររថយន្តម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប 0393 នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានចូលខ្លួនមកបំភ្លឺនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនោះហើយ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអរគុណចំពោះបុរសនេះដែលបានចូលខ្លួនមកកន្លែងសមត្ថកិច្ចដើម្បីបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

គួរឱ្យដឹងដែរថា កាលវេលាយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចបុរីហាយធិចចំប៉ាក្បាលកោះ លើផ្លូវលេខជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រវាងរថយន្តម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប 0393 និងរថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915។

ក្នុងហេតុការណ៍នេះបណ្តាលឱ្យរថយន្តទាំង២គ្រឿងខូចខាតធ្ងន់ ក្នុងនោះភាគីរថយន្តម៉ាក Lexus ជិះក្នុងរថយន្ត៥នាក់ ស្លាប់ និងរងរបួស។ បុរស ២នាក់ដែលស្លាប់ ត្រូវបានគេស្គាល់ថាជា អធិការរង នៃអធិការដ្ឋានស្រុកកៀនស្វាយ ឈ្មោះ ហេង ស៊ីថារូ អាយុ ៣៥ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ម៉ាន រ៉ាវី អាយុ ២៥ឆ្នាំ ជានាយរងប៉ុស្តិ៍នគរបាលដីឥដ្ឋ។

ក្នុងហេតុការណ៍នេះអ្នកបើករថយន្តម៉ាក Toyota Camry មិនបានគេចខ្លួននោះទេ ហើយបន្ទាប់មកត្រូវបានសមត្ថកិច្ចជំនាញនាំអ្នកបើកបររថយន្តម៉ាក Toyota Camry មកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក