ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះ «គណបក្សបញ្ញាទំនើប» តាមសំណើសុំរបស់តំណាងស្ថាបនិកគណបក្ស

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានសម្រេចលុបឈ្មោះ «គណបក្សបញ្ញាទំនើប» ចេញពីបញ្ជីគណបក្សនយោបាយរបស់ក្រសួងតាមសំណើសុំរបស់តំណាងស្ថាបនិកគណបក្ស។

តាមលិខិតដែលស្នើសុំរបស់ លោក អ៊ឹម សូនិត តំណាងស្ថាបនិកគណបក្សបញ្ញាទំនើប ដែលផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ គណបក្សពុំអាចមានលទ្ធភាពក្នុងការបំពេញលក្ខខណ្ឌសម្រាប់ស្នើសុំចុះបញ្ជីស្របច្បាប់នៅក្នុងក្រសួងមហាផ្ទៃបានឡើយ ហើយគណបក្សសម្រេចបោះបង់ការស្នើសុំចាប់ពីថ្ងៃផ្តិតស្នាមមេដៃនេះតទៅ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចលុបឈ្មោះគណបក្សបញ្ញាទំនើប ចេញពីបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ តាមសំណើរបស់តំណាងស្ថាបនិកគណបក្ស។ នេះបើយោងតាមប្រកាសចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ដែលទើបទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

«គណបក្សបញ្ញាទំនើប» ត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតឱ្យបង្កើតគណបក្សតាមលិខិតលេខ២១៨២ សជណ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដែលមានទីស្នាក់កណ្តាលស្ថិតនៅផ្ទះលេខ៩៩ ផ្លូវC ភូមិក្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក