ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វិទ្យាស្ថានជាតិអប់រំ បើកវគ្គសិក្សាខ្លីថ្មី លើមុខជំនាញចំនួន៥ ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា

ភ្នំពេញ៖ វិទ្យាស្ថានជាតិអប់រំ ជូនដំណឹងដល់បុគ្គលិកអប់រំ សិស្ស និងនិស្សិត ដែលកំពុងសិក្សា ឬបម្រើការងារក្នុងវិស័យរដ្ឋ និងឯកជនឱ្យបានថា វិទ្យាស្ថានមានបើកវគ្គសិក្សាខ្លីថ្មី លើមុខជំនាញចំនួន៥ដែលអាចជ្រើសរើសបាន ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា ជាពិសេសនៅគ្រូបង្រៀននៅតាមសាលារៀនឯកជន។

មុខជំនាញចំនួន៥ ដែលវិទ្យាស្ថានដាក់ឱ្យជ្រើសរើសរៀននោះមាន គរុកោសល្យ និងវិធីសាស្រ្តបង្រៀនឯកទេសវិជ្ជាជីវៈនាយកសាលា ការអប់រំស្ទែម និងពិសោធន៍វិទ្យាសាស្ត្រ ការគ្រប់គ្រងបណ្ណាល័យមធ្យមសិក្សា និងប្រព័ន្ធអធិការកិច្ចធានាគុណភាពអប់រំ។

វិទ្យាស្ថានជាតិអប់រំបញ្ជាក់ថា ក្រោយបញ្ចប់វគ្គសិក្សានេះ បុគ្គលិកអប់រំ សិស្ស និងនិស្សិតនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។ សម្រាប់បុគ្គលិកអប់រំដែលកំពុងបម្រើការងារក្នុងវិស័យរដ្ឋនឹងទទួលបានក្រេឌីត សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD)។

កាលបរិច្ឆេទទទួលពាក្យគឺ ចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ខណៈកាលបរិច្ឆេទចូលរៀនគឺនៅ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក