ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកចាំទី Sheffield ម្នាក់អវត្តមាន ចំពេលដែល Arsenal កំពុងចាប់អារម្មណ៍ចង់បាន

អង់គ្លេស៖ អ្នកចាំទី Aaron Ramsdale របស់ក្លិបបាល់ទាត់ Sheffield United បានអវត្តមានពីការប្រកួតក្នុងក្របខណ្ឌ Championship ក្នុងជំនួបដែល Sheffield ចាញ់ក្រុមធ្លាក់ពី Premier League ដំណាលគ្នាគឺ West Bromwich Albion ខណៈអ្នកចាំទីខាងលើនេះ កំពុងមានដំណឹងចចាមអារ៉ាមអំពីការចាកចេញទៅចូលរួមជាមួយកាំភ្លើងធំ Arsenal ក្នុងក្របខណ្ឌកំពូលអង់គ្លេស។

ដំណឹងជាច្រើនពីបណ្តាសារព័ត៌មានកីឡាធំៗនៅអង់គ្លេសបានឱ្យដឹងថា ក្លិប Arsenal កំពុងឈានដល់ដំណាក់កាលចុងក្រោយហើយនៃកិច្ចចរចាជាមួយ Sheffield United ក្នុងការនាំយក Ramsdale មកចូលរួមក្នុងរដូវកាលនេះ ក្នុងតម្លៃខ្លួននៃការផ្ទេរចំនួន ២៨លានអឺរ៉ូ។

លោក Slavisa Jokanovic អ្នកចាត់ការក្រុម Sheffield United បាននិយាយមុនជំនួបដែល Shffield បរាជ័យក្នុងលទ្ធផល ៤-០ នាកីឡដ្ឋាន The Hawthorns នៅយប់មិញនេះថា អ្នកចាំទីវ័យ ២៣ឆ្នាំ Ramsdale ហាក់អស់អារម្មណ៍ក្នុងការរួមរស់បន្តជាមួយក្លិបទៅហើយ។ 

គួរបញ្ជាក់ឱ្យដឹងដែរថា Aaron Ramsdale បានផ្ទេរមកកាន់ក្លិប Sheffield United ពី AFC Bournemouth កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅក្នុងតម្លៃ ២០លានអឺរ៉ូ ហើយបង្ហាញខ្លួនពេញ ៣៨ប្រកួតក្នុងក្របខណ្ឌ Premier League នារដូវកាល ២០២០/២០២១ កន្លងទៅ។ Ramsdale បានជាប់ជាកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ Sheffield បើទោះបីជាក្លិបត្រូវបានកាត់ចោល បន្ទាប់ពីបញ្ចប់នៅចំណាត់ថ្នាក់បាតតារាងកាលពីរដូវកាលមុនយ៉ាងណាក្តី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក