វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

សមត្ថកិច្ចជលផលខេត្តកែប ឃាត់ចាប់ទូកនេសាទល្មើសមុជចាប់ខ្យង ១គ្រឿង រៀបចំសំណុំរឿងទៅតាមនីតិវិធីច្បាប់

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកែប បានឃាត់ចាប់ទូកនេសាទល្មើស ១គ្រឿង និងជនសង្ស័យ ៣នាក់ ដែលប្រើឧបករណ៍ទុយោខ្យល់រួមផ្សំ មុជចាប់ខ្យងនៅខាងលិចកោះទន្សាយ ចម្ងាយប្រមាណ ៥គីឡូម៉ែត្រ។

ការឃាត់ចាប់នេះ កើតឡើងនៅវេលាម៉ោង ១១:១៥នាទីព្រឹក នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ខណ្ឌរដ្ឋបាលជលផលកែប បានឱ្យថា ក្រៅពីឃាត់ចាប់ទូកនេសាទ និងជនសង្ស័យ សមត្ថកិច្ចជលផលក៏បានរឹបអូសវត្ថុតាងមួយចំនួនរួមមាន ទូកយន្តបណ្តោយ ១៤ម៉ែត្រ ទទឹង ៣ម៉ែត្រ ជម្រៅ ១ម៉ែត្រ ម៉ាស៊ីនម៉ាក ISUZU93 កម្លាំង ៤០សេះ ១គ្រឿង ម៉ាស៊ីនខ្យល់កម្លាំង ២៤សេះ ១គ្រឿង និងទុយោខ្យល់ប្រវែង ៤០០ម៉ែត្រ សំណ ២ខ្សែ ទំងន់ ២៤គ.ក្រ។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចជលផលកំពុងរៀបចំសំណុំរឿងពិន័យអន្តរការណ៍តាមនីតិវិធីច្បាប់។

គួរឱ្យដឹងដែរថា របាយការណ៍បូកសរុបលទ្ធផលការងារវិស័យជលផលក្នុងឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៤ ចេញនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការងារបង្ក្រាបបទល្មើសជលផលបានបង្ក្រាបបទល្មើសជលផលសរុបចំនួន ៣ ០៥៤ករណ៍ (សមុទ្រ ១៩៧ករណី) បើប្រៀបធៀបនឹងឆ្នាំ២០២២ កើនឡើង ចំនួន ២៧៦ករណី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក