ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចរកបុរសដែលសង្ស័យជាអ្នកបើកបររថយន្ត មកបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវលេខជាតិលេខ១

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវឱ្យបុរសម្នាក់ដែលសង្ស័យជាអ្នកបើកបររថយន្ត មកបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅចំណុចបុរីហាយធិចចំប៉ាក្បាលកោះ លើផ្លូវលេខជាតិលេខ១។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវឱ្យបុរសឈ្មោះ ពិសិដ្ឋ រតនា អាយុ ៣១ឆ្នាំ មុខរបរ ប្រធានការិយាល័យលេខាក្រុមប្រឹក្សា ស្រុកកៀនស្វាយ ចូលខ្លួនមកបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលវេលាម៉ោង២១និង៤០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចបុរីហាយធិចចំប៉ាក្បាលកោះ លើផ្លូវលេខជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រវាងរថយន្តម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប 0393 និងរថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915។

ក្នុងហេតុការណ៍នេះបណ្តាលឱ្យរថយន្តទាំង២គ្រឿងខូចខាតធ្ងន់ ក្នុងនោះភាគីរថយន្តម៉ាក Lexus ជិះក្នុងរថយន្ត ៥នាក់ ប្រុស ៣នាក់ ស្រី ២នាក់ បណ្តាលឱ្យស្លាប់ ២នាក់ (ប្រុស) ចំណែកស្រី ២នាក់ របួសធ្ងន់ និងស្រាល ចំនួន ១នាក់ប្រុស ហើយអ្នកដែលរបួសស្រាលប្រុសនេះ សង្ស័យជាអ្នកបើកបររថយន្ត Lexus ដែលមានឈ្មោះដូចខាងលើ។

ការអំពាវនាវរបស់ស្នងការរាជធានីភ្នំពេញឱ្យសាម៉ីខ្លួនមកបំភ្លឺគឺដើម្បីឱ្យសមត្ថកិច្ចជំនាញធ្វើការសួរនាំមួយចំនួនជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ដោយសារតែអ្នករងរបួសធ្ងន់២នាក់នោះកំពុងសង្គ្រោះនៅមន្ទីរពេទ្យមិនអាចផ្តល់ព័ត៌មានមកសមត្ថកិច្ចនោះទេ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គូសបញ្ជាក់ថា ក្នុងហេតុការណ៍នេះអ្នកបើករថយន្តម៉ាក Toyota Camry មិនបានគេចខ្លួននោះទេ និងត្រូវបានសមត្ថកិច្ចជំនាញនាំអ្នកបើកបររថយន្តម៉ាក Toyota Camry មកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។

ទន្ទឹមនោះ សមត្ថកិច្ចជំនាញ ក៏កំពុងស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបន្ថែមផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក