ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីព្រមានមន្ត្រីរដ្ឋាភិបាលផ្សេងទៀតក្រោយដកអភិបាលក្រុងកែបចេញពីតំណែង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារដល់មន្ត្រីរដ្ឋាភិបាលទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវអភិក្រមទាំង៤ របស់រដ្ឋាភិបាលដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានល្អ ខណៈព្រមានអនុវត្តន៍អភិក្រមទី៥ ដោយជៀសមិនរួចលើមន្ត្រីណាដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាជន។

សាររបស់នាយករដ្ឋមន្ត្រីបានបង្ហោះនៅលើបណ្ដាញសង្គមរបស់សម្ដេចនៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីបានសម្រេចដកអភិបាលក្រុងកែប លោក ខេង យ័ន ចេញពីតំណែង។

សម្ដេចធិបតីបានផ្ញើសារថា៖ «ខ្ញុំសង្ឃឹមថា មន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥»។

អភិក្រមទាំង៥ ដែលជាអនុសាសន៍របស់អតីតនាយករដ្ឋមន្ត្រី និងបានអនុវត្តន៍មកដល់បច្ចុប្បន្នរួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងវះកាត់ ដែលមានន័យថាពិនិត្យមើលខ្លួនឯងបើមានកំហុសត្រូវខំកសាងលុបលាងកំហុសកសាងគុណសម្បត្តិវិញ ហើយបើនៅតែមិនព្រមកែនឹងត្រូវប្រឈមនឹងវិធានការតឹងរឹងនិងផ្លូវច្បាប់។

គួរឱ្យដឹងផងដែរថា លោក ខេង យ័ន ត្រូវបានសម្ដេចធិបតីដកតំណែងចេញនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះបន្ទាប់ពីបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក