ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតប្រមុខរដ្ឋអ៊ុនតាក់ ចងចាំនូវកិច្ចសហការដ៏ល្អ និងភាពបត់បែនរបស់សម្ដេចតេជោ ដែលនាំឱ្យសម្រេចបានលទ្ធផលល្អៗក្នុងកិច្ចប្រជុំរបស់អ៊ុនតាក់

ភ្នំពេញ៖ អតីតប្រមុខអ៊ុនតាក់ អាកាស៊ី យ៉ាស៊ូស៊ី បានលើកឡើងថា លោកនៅចងចាំបាននូវកិច្ចសហការដ៏ល្អ និងភាពបត់បែនទន់ភ្លន់តែម៉ឺងម៉ាត់របស់ សម្ដេចតេជោ ដែលជាគន្លឹះក្នុងការសម្រេចបានលទ្ធផលល្អៗក្នុងកិច្ចប្រជុំទាំងឡាយរបស់អ៊ុនតាក់។

ថ្លែងក្នុងជំនួបពិភាក្សាការងាររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងអំឡុងទស្សនកិច្ចនៅប្រទេសជប៉ុន នាថ្ងៃទី១១ ខែនមករា ឆ្នាំ២០២៤ លោក អាកាស៊ី យ៉ាស៊ូស៊ី (Akashi Yasushi) លើកឡើងថា អ្វីៗនឹងមិនអាចទទួលបានជោគជ័យទេ ប្រសិនបើពុំមានការសហការរបស់សម្តេចតេជោ។

លោក អាកាស៊ី យ៉ាស៊ូស៊ី បានឱ្យដឹងថា រយៈពេលមួយឆ្នាំកន្លះនៅកម្ពុជា ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ ក្នុងនាមជាប្រមុខអ៊ុនតាក់ បានផ្តល់នូវអនុស្សាវរីយ៍ដ៏ល្អបំផុតក្នុងជីវិតរបស់លោក ដែលមិនអាចបំភ្លេចបាន។

នាឱកាសនេះដែរ លោក អាកាស៊ី បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ ទាំងក្នុងដំណើរការស្វែងរកសន្ដិភាព ទាំងការស្តារនិងកសាងប្រទេសឡើងវិញ ដែលធ្វើឱ្យកម្ពុជាទទួលបាននូវវឌ្ឍនភាព វិបុលភាព និងមានស្ថានភាពយ៉ាងល្អប្រសើរបើធៀបនឹងប្រទេសខ្លះនៅក្នុងតំបន់ទៅទៀត ដែលអ្នកពាក់ព័ន្ធទាំងឡាយគួរមានមោទនភាពនិងកោតសរសើរកម្ពុជា និងគោរពកោតសរសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោ ក្នុងការរបៀបចំឱ្យមានការបន្ដវេន ដែលថ្នាក់ដឹកនាំថ្មីមានភាពជាអ្នកដឹកនាំម៉ឺងម៉ាត់និងឈ្លាសវៃ ព្រោះលោកបានស្គាល់ សម្ដេចធិបតី តាមរយៈជំនួបផ្ទាល់នាពេលកន្លងមក។

ក្នុងជំនួបនេះដែរ សម្ដេចតេជោ ក៏មានសេចក្ដីរីករាយដែលបានជួបជាមួយ លោក អាកាស៊ី ជាថ្មីម្ដងទៀត និងបានអរគុណលោកដែលបានរំលឹកដល់ពេលវេលាដែលកម្ពុជាធ្លាប់ស្ថិតក្នុងស្ថានភាពលំបាកនោះ។

សម្ដេចតេជោ បញ្ជាក់ថា ដោយសារការសហការរួមគ្នារវាងអ៊ុនតាក់ និងបណ្ដាប្រទេសពាក់ព័ន្ធនាពេលនោះ និងការខិតខំប្រឹងប្រែងផ្ទាល់របស់កម្ពុជា ទើបប្រទេសកម្ពុជាអាចមានស្ថានភាពដូចសព្វថ្ងៃ ប្រកបដោយសន្ដិភាពពេញលេញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលជាការពិតនៅនឹងមុខនោះគឺ កម្ពុជាបានប្រែក្លាយពីប្រទេសមានសង្រ្គាមមកសន្ដិភាព ពីតំបន់សមរភូមិប្រែជាតំបន់អភិវឌ្ឍន៍ ពីស្ថានភាពខ្វះទឹកស្អាតនិងអគ្គិសនីមកស្ថានភាពមានប្រើប្រាស់គ្រប់គ្រាន់ ពីទីក្រុងភ្នំពេញដែលមានផ្ទៃដីតែជាង ៤០០គ.ម.ក្រឡា ទៅដល់ជាង ៧០០គ.មក្រឡា ហើយពីផលិតផលក្នុងស្រុកសម្រាប់ប្រជាជនម្នាក់ៗក្នុងមួយឆ្នាំតែ ១០០ដុល្លារអាមេរិកនាពេលនោះ មកជាង ២ ០០០ដុល្លារអាមេរិក នៅពេលបច្ចុប្បន្ន។

ឥស្សរជនទាំងពីររូប បានបង្ហាញអំពីសុទិដ្ឋិនិយមជាមួយការដឹកនាំរបស់អ្នកដឹកនាំជំនាន់ថ្មី ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិដល់កម្រិតថ្មីមួយទៀត ហើយមានជំនឿទុកចិត្តថាជាមួយគ្នានេះ ទំនាក់ទំនងទេ្វភាគីកម្ពុជា-ជប៉ុន នឹងកាន់តែរីកធំធាត់និងស៊ីជម្រៅថែមទៀតនៅពេលអនាគត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក