ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS៖ អភិបាលក្រុងកែប លោក ខេង យ័ន ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដកតំណែង

កែប៖ លោក ខេង យ័ន ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងជាអភិបាលក្រុងកែប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដកតំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែបនេះ ដោយសារតែលោក ខេង យ័ន បានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។

បើតាមសម្តេចធិបតី ការដកតំណែងនេះ ដោយផ្អែកលើការស៊ើបអង្កេតយ៉ាងច្បាស់លាស់របស់អង្គភាពប្រឆាំងអំពើពុករលួយ។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ "ការវះកាត់" តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ»

សម្តេចធិបតីសង្ឈឹមថា មន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។

សម្តេចធិបតី បញ្ជាក់ថារាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់ (អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ត បានបញ្ជាក់ប្រាប់ EAC តាមទូរសព្ទថា លោក ខេង យ័ន កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ត្រូវបានអង្គភាព ACU ឃាត់ខ្លួនដោយមូលហេតុប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួន។

គួរឱ្យដឹងថា មុនដកតំណែងលោក ខេង យ័ន និងនាយករដ្ឋបាលម្នាក់ទៀតកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយក៏បានឃាត់ខ្លួនសាកសួរ និងបានឱ្យគាត់វិលត្រឡប់គេហដ្ឋានវិញផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក