ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប៉ាពួញូវហ្គីណេប្តេជ្ញា​បង្ក្រាបហ្វូងបាតុករ​ក្រោយមានមនុស្ស ១៥នាក់​ស្លាប់​ក្នុង​កុប្បកម្ម

ប៉ាពួញូវហ្គីណេ៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ាពួញូវហ្គីណេ (Papua New Guinea) នៅថ្ងៃទី១១ ខែមករានេះ បានចេញមុខសន្យាថា លោកនឹងចេញមុខបង្ក្រាប "ភាពគ្មានច្បាប់ទម្លាប់" បន្ទាប់ពីមានមនុស្ស ១៥នាក់បានស្លាប់នៅក្នុងកុបកម្មក្នុងទីក្រុងធំៗចំនួនពីររបស់ប្រទេសនេះ។ គួរបញ្ជាក់ថា អំពើហឹង្សាបានផ្ទុះឡើងនៅក្នុងរដ្ឋធានី Port Moresby កាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីក្រុមទាហាន ប៉ូលីស និងឆ្មាំពន្ធនាគារបានធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។

ហ្វូងមនុស្សខឹងសម្បារបានដុតបំផ្លាញអគារ និងរុះរើហាងនានាក្នុងអំឡុងពេលយប់ដែលពោរពេញដោយភាពចលាចល ហើយភ្លាមៗនោះបានបន្តរីករាលដាលដល់ចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រឆ្ពោះទៅភាគខាងជើង នៅទីក្រុង Lae។ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ស្នងការប៉ូលិសលោក David Manning បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់នៅក្នុងទីក្រុងធំៗបំផុតពីររបស់ប្រទេសនេះ។

នាយករដ្ឋមន្ត្រីប៉ាពួញូវហ្គីណេ លោក James Marape បានសម្តែងការសុំអភ័យទោសទៅកាន់ប្រជាពលរដ្ឋក្នុងប្រទេស ដោយលោកបាននិយាយថាការផ្ទុះឡើងនៃអំពើល្មើស និងបំពានច្បាប់ទម្លាប់យ៉ាងសម្បើមនេះ នឹងមិនអាចលើកលែង ឬអត់ឱនបានឡើយ។ លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ "ខ្ញុំចង់បញ្ជាក់នៅថ្ងៃនេះឱ្យបានច្បាស់ទៅកាន់ប្រជាជន និងប្រទេសជាតិទាំងមូលថា នេះគឺជាប្រទេសរបស់អ្នកទាំងអស់គ្នា ហើយក៏ជាប្រទេសខ្ញុំផងដែរ។ អំពើល្មើស និងការបំពានច្បាប់ប្រទេស និងមិនទទួលបានលទ្ធផលល្អជាក់លាក់នោះឡើយ"។

គួរឱ្យដឹងថា ផ្អែកតាមទិន្នន័យរូបភាពវីដេអូបានបង្ហាញថា មានហ្វូងមនុស្សបានចូលទៅលួចឥវ៉ាន់ក្នុងហាង ដោយវាយកម្ទេចកញ្ចក់ទ្វារ និងបង្អួច និងស្រវាយកទំនិញផ្សេងៗដាក់ក្នុងកេសក្រដាស រទេះរុញទំនិញ និងក្នុងធុងជ័រជាដើម។ ក្រុមអ្នកបង្កភាពចលាចលក៏បានដុតអគារ និងរថយន្តនៅតាមផ្លូវ ថែមទាំងមានក្រុមអ្នកតវ៉ាប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យនាយករដ្ឋមន្ត្រីក្នុងរដ្ឋធានី Port Moresby និងបានដុតបំផ្លាញឡានប៉ូលិសថែមទៀតផង។ 

រដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់ពាក្យបណ្ដឹងទៅកាន់រដ្ឋាភិបាលប៉ាពួញូវហ្គីណេបន្ទាប់ពីមានរបាយការណ៍ថាក្រុមកុបកម្មបានកំណត់គោលដៅអាជីវកម្មដែលគ្រប់គ្រងដោយជនជាតិចិន៕







ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក