ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចធិបតី៖ នៅកម្ពុជាសិទ្ធិសេរីភាពរបស់ស្រ្តីចាំបាច់ត្រូវលើកតម្កើង តែមិនត្រូវហួសព្រំដែន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋនៃកម្ពុជា ថ្លែងថា សិទ្ធិសេរីភាពបុគ្គល ជាពិសេសស្រ្តី ចាំបាច់ត្រូវលើកតម្កើង តែត្រូវមានការកាតព្វកិច្ចថែរក្សា ការពារតម្លៃសង្គម ប្រពៃណី វប្បធម៌។

ថ្លែងក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៣ ក្រសួងកិច្ចការនារី នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅកម្ពុជាសិទ្ធិសេរីភាពរបស់ស្រ្តីចាំបាច់ត្រូវលើកតម្កើង តែមិនត្រូវហួសព្រំដែន ជាពិសេសមិនត្រូវឱ្យបាត់បង់អត្តសញ្ញាណជាតិដែរជាស្រ្តី»។

សម្តេចធិបតីលើកឡើងដូចនេះ បន្ទាប់ពីអ្នកផលិតមាតិកា និងអ្នកលក់ផលិតលើបណ្តាញសង្គម ដែលជាស្រ្តីមួយចំនួនបានធ្វើសកម្មភាពផ្សព្វផ្សាយហួសព្រំដែន បាត់បង់ភាពជាភាពជាស្រ្តីខ្មែរ ខណៈទង្វើទាំងនោះ ត្រូវបានដាក់ទណ្ឌកម្ម ប៉ុន្ដែការដាក់ទណ្ឌកម្មនេះ សម្តេចបញ្ជាក់ថា គឺជាការតម្រង់ទិស មិនមែនជាការដាក់ទោសទណ្ឌនោះទេ ដើម្បីធ្វើយ៉ាងណាឱ្យមានការកែប្រែឡើងវិញ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ក្រសួងកិច្ចការនារីបន្តអនុវត្ត ធ្វើការចំពោះការលើកកម្ពស់សមត្ថភាពរបស់ស្រ្ដី ដើម្បីថែក្សាឱ្យបាននូវតម្លៃ អត្តសញ្ញាណជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក