ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ ប្រាប់ទៅក្រុមប្រឆាំងថា សម្តេចនឹងបន្តរស់ដើម្បីកម្ចាត់ចោលពួកជ្រុលនិយមឲ្យអស់ពីកម្ពុជា

ជប៉ុន៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មជុំវិញការលើកឡើងរបស់ក្រុមប្រឆាំងពាក់ព័ន្ធនឹងការត្រួតពិនិត្យសុខភាពរបស់សម្តេចនៅប្រទេសជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅឆាណែលតេឡេក្រាមនាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយអះអាងថា សម្តេចនៅតែបន្តរស់ដើម្បីកម្ចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា។ សម្តេចបានរៀបរាប់ដូច្នេះថា៖ «យើងសូមប្រាប់ទៅពួកអ្នកវិញថាសុខភាពហ៊ុន សែនបន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជាទើប ហ៊ុន សែនលាចាកលោកនេះទៅ។ យើងសូមផ្តល់យោបល់ឱ្យពួកអ្នកការពារសុខភាពខ្លួនប្រសើរជាងគិតពីសុខភាព ហ៊ុន សែន។ ក្រោយម៉ោង២ល្ងាច ថ្ងៃស្អែកទី១២ ខែមករា ឆ្នាំ២០២៤ ខ្ញុំនឹងមានវត្តមាននៅកម្ពុជាវិញសូមពួកជ្រុលនិយមកុំបារម្មពីខ្ញុំធ្វើអីគិតពីខ្លួនឯងទៅល្អជាង»។

សម្តេចបានឆ្លើយតបបែបនេះក្រោយពីក្រុមបក្សប្រឆាំងបានបំផុសដំណឹងថាសម្តេចមានសុខភាពមិនល្អ បានទៅលាងឈាមនៅប្រទេសជប៉ុន ដោយមិនសង្ឃឹមថា សម្តេចនឹងអាចវិលត្រឡប់មកកម្ពុជាវិញឬអត់នោះទេ។

ក្នុងឱកាសសម្តេចតេជោ អញ្ជើញទៅពិនិត្យកែវភ្នែក នៅប្រទេសជប៉ុន សម្តេចបានអរគុណដល់នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វីមីអូ ដែលបានឆ្លៀតទទួលសម្តេចយ៉ាងកក់ក្តៅនៅវិមានរដ្ឋាភិបាល ក្នុងនាមជាមិត្តចាស់ បើទោះបីជាសម្តេចលែងជានាយករដ្ឋមន្ត្រីកម្ពុជាក៏ដោយក្តី។ ជាមួយគ្នានេះសម្តេចក៏បានអរគុណដល់មិត្តភក្តិដទៃទៀតដែលមកជួបពិភាក្សាជាមួយសម្តេច។

សម្តេចតេជោបានអញ្ជើញទៅពិនិត្យកែវភ្នែកនៅប្រទេសជប៉ុនកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ហើយសម្តេចនឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃស្អែកទី១២ ខែមករា ឆ្នាំ២០២៤៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក