ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមហ៊ុនចិនឯកភាពមិនយកថ្លៃចំណតចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបដែលចតក្រោមរយៈពេល ១៥នាទី

សៀមរាប៖ ក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឯកភាពមិនយកថ្លៃសម្រាប់ការចេញចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាត្តសៀមរាបអង្គរ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្តធុនតូចមិនលើស ៧កៅអី និងរយៈពេល ៣០នាទីសម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

ការសម្រេចនេះធ្វើឡើងក្រោយពីមានការអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបញ្ជាឱ្យបង្កើតគណៈកម្មការដោះស្រាយបញ្ហានេះជាបន្ទាន់ដែលដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងមន្ត្រីស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះទៅពិនិត្យស្ថានភាពនៅទីតាំងជាក់ស្តែង និងបានប្រជុំជាមួយក្រុមហ៊ុនវិនិយោគដែលបាន បណ្តាក់ទុនវិនិយោគជាប្រភេទ BOT ទាំងអាកាសយានដ្ឋាន និងផ្លូវ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនបានឯកភាពមិនយកថ្លៃចំណតសម្រាប់ ការចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាត្តសៀមរាប អង្គរ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្តធុនតូចមិនលើស ៧កៅអី និងរយៈពេល ៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានសម្រេចបញ្ចុះតម្លៃសម្រាប់សេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងតម្លៃចំណតយានយន្ត ដោយបញ្ចុះតម្លៃសម្រាប់រយៈពេល ២ឆ្នាំចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ដោយអនុវត្តចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ តទៅ។

អង្គប្រជុំក៏បានឯកភាពគ្នាបង្កើតគណៈកម្មការអន្តរក្រសួងដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអាជ្ញាធរដែនដី ដើម្បីគ្រប់គ្រងលើផ្លូវនេះទាក់ទងទៅនឹងការជួសជុលថែទាំផ្លូវ និងសុវត្ថិភាពក្នុងការធ្វើដំណើរតាម ដងផ្លូវនេះ។

គួរឱ្យដឹងថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ក្រុមពលរដ្ឋដែលប្រកបមុខរបរដឹកភ្ញៀវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានតវ៉ាស្នើឱ្យក្រុមហ៊ុនចិនដែលគ្រប់គ្រងអាកាសយានដ្ឋានបញ្ចុះតម្លៃ និងលែងយកថ្លៃសេវាចេញចូលអាកាសយានដ្ឋាន ខណៈចេញចូលម្តងត្រូវចំណាយអស់ចាប់ពី ៣ដុល្លារទៅតាមប្រភេទរថយន្តដែលជាតម្លៃមិនអាចទទួលយកបានឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក